ផ្សាយចេញ ៖ 02-Mar-2018 07:31 am 4 months ago


អាមេរិក៖ បុរសកែភេទដ៏ចម្លែកម្នាក់ បានចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ដើម្បីវះកាត់កែសម្ផស្សផ្លាស់ប្តូរខ្លួនឯង ឲ្យដូចទៅនឹងសត្វនាគរាជ ជាមួយស្នាមសាក់មិនធម្មតា និងអណ្តាតព្រែក ប្រៀបបីដូចជាសត្វអសិរពិសដ៏គួរឲ្យខ្លាច។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសកែភេទដ៏ចម្លែកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Richard Hernandez បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ មកពីតំបន់ Bruni រដ្ឋតិចសាស សហរដ្ឋអាមេរិក ជាអតីតអនុប្រធាននៃធនាគារឈានមុខមួយរបស់អាមេរិក កាលពីអំឡុងឆ្នាំ១៩៩៧ កន្លងទៅ។

ប្រភពដដែលបន្តថា ជីវិតលោក Richard បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ក្រោយធ្វើរោគវិនិច្ឆ័យដោយរកឃើញថា លោកកើតមានជំងឺអេដស៍ (HIV) ។ ប៉ុន្តែលោកក៏បានសន្យាចំពោះខ្លួនឯងថា ប្រសិនណាបើលោកស្លាប់ទៅ ក៏មិនស្លាប់ក្នុងឈ្មោះជាមនុស្សដែរ។
ពោលគឺ លោកនឹងធ្វើអ្វីមួយដែលប្លែកខុសពីមនុស្ស តាមរយៈការវះកាត់ប្តូរភេទ និងកែរូបរាងខ្លួនឯង ឲ្យដូចជាសត្វនាគរាជដ៏មានអំណាច។ ក្រោយការវះកាត់ប្តូរភេទរួច លោក Richard ក៏ថែមទាំងបានផ្លាស់ប្តូរឈ្មោះខ្លួនឯងទៅជា នាង Eva Tiamat Medusa ផងដែរ។

នាង Eva បានអះអាងថា នាងបានចំណាយលុយយ៉ាងហោចណាស់ ក៏ជាង ៤២,០០០ផោន (ប្រហែលជា ៥៧,៧៣៤ដុល្លារអារមិក) ដែរ ក្នុងការវះកាត់ផ្លាស់ប្តូរខ្លួនរបស់នាង ឲ្យក្លាយជាសត្វនាគ ដោយធ្វើការសាក់នៅលើខ្លួនប្រាណ និងមុខ ចម្រុះពណ៌ វះកាត់ដាក់ស្នែង (ដុំពក) ចំនួន៨នៅលើក្បាល វះកាត់ច្រមុះ កាត់ស្លឹកត្រចៀកចេញ និងចាក់សាក់លើគ្រាប់ភ្នែក (លុបផ្នែកពណ៌សនៃភ្នែកចេញ) ដើម្បីឲ្យមើលទៅដូចជាសត្វនាគ និងជាពិសេស វះកាត់អណ្តាតព្រែកជាពីរ ថែមទៀតផង។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នាង Eva និយាយថា ការផ្លាស់ប្តូរនេះ គឺជាដំណើរជីវិតដ៏អស្ចារ្យបំផុតសម្រាប់នាង ដែលឈានមកដល់ចំណុចមួយនេះ។ ម្យ៉ាងនាងសង្ឃឹមថា តាមរយៈការផ្លាស់ប្តូររបស់នាង គ្រប់់គ្នានឹងអាចយល់ពីនាងកាន់តែច្បាស់ ហើយក៏ជាផ្នែកមួយជួយជំរុញលើកទឹកចិត្ត សម្រាប់អ្នកដែលកំពុងតែ ស្ថិតក្នុងស្ថានភាពលំបាក ឬអស់សង្ឃឹមនឹងជីវិត (ដោយសារកើតជំងឺ HIV) ផងដែរ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នាង Eva និយាយថា ការផ្លាស់ប្តូរនេះ គឺជាដំណើរជីវិតដ៏អស្ចារ្យបំផុតសម្រាប់នាង ដែលឈានមកដល់ចំណុចមួយនេះ។ ម្យ៉ាងនាងសង្ឃឹមថា តាមរយៈការផ្លាស់ប្តូររបស់នាង គ្រប់់គ្នានឹងអាចយល់ពីនាងកាន់តែច្បាស់ ហើយក៏ជាផ្នែកមួយជួយជំរុញលើកទឹកចិត្ត សម្រាប់អ្នកដែលកំពុងតែ ស្ថិតក្នុងស្ថានភាពលំបាក ឬអស់សង្ឃឹមនឹងជីវិត (ដោយសារកើតជំងឺ HIV) ផងដែរ។

នាងបន្តថា នៅពេលដែលនាងដឹងថា ខ្លួននាងកើតជំងឺអេដស៍មក នាងពិតជាភ័យខ្លាចនឹងការស្លាប់ណាស់ ប៉ុន្តែនាងនៅតែជម្នះក្នុងជីវិត ហើយសន្យាថាមិនស្លាប់ក្នុងពាក្យថា ឬក្នុងនាមថា ជាមនុស្សនោះឡើយ ត្រូវតែផ្លាស់ប្តូរខ្លួនឯង ចេញពីពិភពរបស់មនុស្ស បើទោះបីជារងការរិះគន់ មើលងាយ និងមានមនុស្សជាច្រើនស្អប់រូបនាងក៏ដោយក្តី។

ជាចុងក្រោយ Eva បន្ថែមថា បំណងប្រាថ្នាដ៏ធំបំផុតរបស់នាងនៅក្នុងជីវិត គឺបន្តការកែប្រែរូបរាងកាយរបស់នាង រហូតដល់ការផ្លាស់ប្តូរនោះ ត្រូវបានបញ្ចប់សព្វគ្រប់។ នេះគឺជាអ្វីដែលនាងចង់បាន ហើយក៏ជាហេតុផលមួយ ដែលជំរុញចិត្តនាងឲ្យបន្តរស់ រហូតមកទល់សព្វថ្ងៃនេះផងដែរ ៕