ផ្សាយចេញ ៖ 02-Mar-2018 07:27 am 4 months ago


កាលពីព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធីសំណេះសំណាលជាមួយ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា (TYDA ) ដែលបានបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេច​បាន​ចងដៃ​មង្គលការ​នាយ​ចយ ចំនួន ១​ម៉ឺន​ដុល្លារ។

សូម​បញ្ជាក់​ថា ​តារា​កំប្លែង​​លោក ភិច សែ ហៅ នាយ ចយ បាន​ចូល​រោង​ការ​ ជាមួយ​កូន​ក្រមុំ​​ឈ្មោះ​ ខ្វាន់ ឌី មក​ពី​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ កន្លង​ទៅ។ ក្នុង​នោះ កូន​សម្ដេច​នាយករដ្ឋមន្ត្រី​ចំនួន ២​រូប គឺ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ក៏​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ​​នេះ​ផង​ដែរ៕