ផ្សាយចេញ ៖ 02-Mar-2018 07:09 am 4 months ago

កាលពីពេលថ្មីៗនេះ លោក David Parirenyatwa ជារដ្ឋមន្ដ្រី​សុខាភិបាល ហ្ស៊ី​ម​បា​វេ បាន​រិះគន់ទៅលើការផលិត​ស្រោមអនាម័យរបស់ប្រទេស​ចិន ដោយសារមិនមាន​ទំហំ​ធំ គ្រប់គ្រាន់​សម្រាប់​បុរសៗ នៅក្នុង​ប្រទេស​របស់ខ្លួន​នោះទេ​។ នេះជាការលើឡើង​ក្នុង​សន្និសីទ ស្ដីពី​ការទប់ស្កាត់​ជំងឺអេដស៍ នៅ​រដ្ឋធានី Harare។

​បើយោងតាម​ស្ថិតិ​របស់ UNAIDS ចាប់ពី​ឆ្នាំ២០១៦មក បាន​ឲ្យ​ដឹងផងដែរថា ប្រហែល ១៣,៥% នៃ​ប្រជាជន ហ្ស៊ី​ម​បា​វេ ត្រូវបាន​ឆ្លង​ជំងឺអេដស៍ និង​មាន​ការឆ្លង​ថ្មី​ចំនួន ៤ ម៉ឺន​ករណី​ជា​រៀងរាល់ឆ្នាំ​។ ហេតុ​ដូចនេះហើយ បានជា​ប្រទេស​ខាងលើ​នាំចូល​ស្រោមអនាម័យ​ពី​ប្រទេស​ចិន ដែលជា​អ្នក​ផលិត​ស្រោមអនាម័យ​ធំជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​។

​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​របស់​ចិន​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយសារ តែ​ផលិតផល​របស់ខ្លួន​មាន​កម្រាស់​ស្ដើង​ជាងគេ​បំផុត​។​ ​ស្រោមអនាម័យ​នោះ​មាន​កម្រាស់​ស្ដើង​រហូតដល់​០,០៣៦​មិល្លីម៉ែត្រ​។ នេះ​បើ​យោងតាម​ក្រុមការងារ​របស់​កំណត់​ត្រា​ហ្គី​ណេ​ស​ពិភពលោក​។​ ​ស្រោមអនាម័យ​ម៉ាក AONI ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​របស់​ប្រើប្រាស់​ពី​ជ័រ​ឈ្មោះថា គ័ង​ជូ ដា​មីង យូ​ណាយ​ធី​ត​។​

​ចំពោះ​ស្រោមអនាម័យ​របស់​ចិន​លើក​នេះ​គឺស្ដើង​ជាង​ស្រោមអនាម័យដែល​ផលិត​នៅ​ជប៉ុន​ទៅទៀត​។ ​​លោក ឆា​លេស វ៉ាត​ថុ​ន ដែលជា​អ្នកគ្រប់គ្រង​របស់​កំណ​ត់​ត្រា​ហ្គី​ណេ​ស ពិភពលោក​បាន​ឲ្យ​ដឹងថា​៖ «​កំណត់ត្រា​ស្រោមអនាម័យ​ដែល​ស្ដើង​បំផុត​កាលពីមុន​គឺ​ស្រោម​ម៉ាក អូ​កា​ម៉ូ​តុ (Okamoto) ដែលមាន​កម្រាស់​០,០៣៨​មិ​ល្លី​ម៉ែត​»​៕









>ប្រភព ៖ kampuchea1979