ផ្សាយចេញ ៖ 28-Feb-2018 02:39 pm 4 months ago

ជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានសាកល្បងធ្វើតេស្តលើការទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់អ្នកផ្សេងៗជាមួយល្បែងនៃការជ្រើសរើសអ្វីមួយជាចំណង់ចំណូលចិត្ត។ ដូចគ្នានេះដែរ រូបកូនសោចំនួន ៦ អាចទស្សន៍ទាយពីអត្តចារិក និងលក្ខណៈរបស់អ្នកបាន ដោយគ្រាន់តែជ្រើសរើសរូបកូនសោរណាមួយដែលអ្នកស្រលាញ់ពេញចិត្តខ្លាំង រួចមើលការបកស្រាយដូចខាងក្រោមៈ

1.
Simple key
ប្រសិនបើអ្នកជ្រើសរើសរូបកូនសោប្រភេទនេះ មានន័យថាអ្នកជាមនុស្សបែបសាមញ្ញ និងប្រើជីវិតធម្មតាបំផុត។ អ្នកមិនចូលចិត្តគិតអ្វីស្មុគស្មាញច្រើន ជាមនុស្សដែលចូលចិត្តមានហេតុផលច្បាស់លាស់ ចេះវិភាគគ្រប់បញ្ហាដែលកើតឡើង។ ប៉ុន្តែពេលខ្លះអ្នកអាចមានគ្រោះថ្នាក់ព្រោះតែឆាប់ជឿលើអ្នកដទៃខ្លាំងពេក។
2.
Reliable Key
អ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពជឿជាក់លើអ្វីដែលខ្លួនបានធ្វើ។ នេះបង្ហាញថាអ្នកគឺជាមនុស្សដែលមានទេពកោសល្យភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត។ បន្ថែមពីនេះ អ្នកយល់ពីតម្លៃនៃមិត្តភាព ហើយរំពឹងទុកពីមិត្តភក្តិរបស់អ្នក។
3.
Rare Key
អ្នកជាមនុស្សមានភាពជឿជាក់លើខ្លួនឯង ប៉ុន្តែជាមនុស្សមិនសូវបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនឲ្យអ្នកដទៃបានដឹងឡើយ។ ជាពិសេសអ្នកជាមនុស្សហ៊ានប្រឈមមុខគ្រប់បញ្ហាទាំងអស់ និងអាចដោះស្រាយវាបានដោយខ្លួនឯង។ អ្វីដែលសំខាន់អ្នកជាមនុស្សក្លាហាន និងអាចគ្រប់គ្រងជីវិតខ្លួនឯងបានយ៉ាងល្អ។
4.
Clover Key
តើអ្នកសង្កេតឃើញថាកូនសោនេះមានរូបរាងដូចផ្កាបួនទងទេ? ប្រសិនបើអ្នកជ្រើសយកកូនសោរប្រភេទនេះ មានន័យថាអ្នកជាមនុស្សរីករាយ ចូលការកម្សាន្ត សុទិដ្ឋិនិយម និងមើលទៅល្អនៅគ្រប់ស្ថានភាពទាំងអស់។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ននៅពេលដែលមានភាពសប្បាយច្រើនជ្រុល អាចឲ្យអ្នកមានទុក្ខទៅវិញដោយសេចក្តីប្រហែសរបស់អ្នក។
5.
Decorated Key
អ្នកគឺជាមនុស្សដែលចូលចិត្តការច្នៃប្រឌិតខ្ពស់ជាមួយនឹងការចង់ចេះ ចង់ដឹង និងការស្រមើស្រមៃដ៏រស់រវើក។ មិនតែប៉ុណ្ណោះគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសព្វរបស់អ្នក អាចធ្វើឲ្យអ្នកដទៃមានភាពច្រណែនឈ្នានីសទៅវិញ យ៉ាងណាគួរតែមានភាពប្រុងប្រយ័ត្នកុំបង្ហាញភាពលេចធ្លោខ្លាំងពេក។
6.
Classic Key
អ្នកជាមនុស្សចូលចិត្តនិយាយរកហេតុផលច្បាស់លាស់ និងមានគំនិតល្អៗជានិច្ច។ ជាពិសេសនោះអ្នកជាមនុស្សពោរពេញទៅដោយសមត្ថភាព ប៉ុន្តែមិនសូវបង្ហាញចេញមកក្រៅឡើយ។ មិនតែប៉ុណ្ណោះអ្នកជាមនុស្សស្មោះត្រង់ មិនចេះលាក់លៀម ហើយក៏រំពេឹងគិតដូចគ្នាពីមនុស្សនៅជុំវិញខ្លួនពីភាពស្មោះត្រង់នេះ។
សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!