ផ្សាយចេញ ៖ 27-Feb-2018 05:51 am 4 months ago

មហាជន​ជាច្រើន​ជាពិសេស​អ្នក​ដែល​គាំទ្រ​តារាចម្រៀង និង សម្តែង យូ ឌី​ស្កូ ពិតជា​មានការ​ខ្លោចចិត្ត​និង​អាណិត​ដល់​រូបលោក​ជាខ្លាំង​នៅពេល​ឃើញ​លោក​មានការ​ប្រែប្រួល​រូប​សម្រស់​រហូតដល់​ថ្នាក់នេះ ។ ក្នុងនោះ​ក៏មាន​ការជូន​ពរ​ឱ្យ​លោក យូ ឌី​ស្កូ ឆាប់​ជាសះស្បើយ​ពី​ជម្ងឺនេះ ។

​តាមរយៈ​រូបថត​ពីរ​សន្លឹក​ដែល​លោក យូ ឌី​ស្កូ ថត​រួមជាមួយ​មិត្តភក្តិ​នោះគេ​មើលឃើញថា​លោក​មាន​រូបរាង​ស្គម​ស្លេកស្លាំង​ប្រែប្រួល ច្រើនជាង​មុន​ដែល​មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​អាណិត​ដល់​លោក យូ ឌី​ស្កូ ដែល​មិនគួរ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ដល់​ថ្នាក់​នេះ ។ បើតាម ការ​បង្ហើប​ពី​សំណាក់​មិត្តភក្តិ​ពេលនេះ​សុខភាព​របស់លោក យូ ឌី​ស្កូ មិនទាន់បាន​ប្រសើរ​ឡើយ​ពោលគឺ​លោក​ត្រូវ​លាង​ឈាមរៀងរាល់​រយៈពេល​បីថ្ងៃ​ម្តង ។ ក្រៅពី​សម្តែង​ការ​អាណិត​អាសូរ អ្នកគាំទ្រ​លោក យូ ឌី​ស្កូ ជាច្រើន​បាន​ជូនពរ​ឱ្យ​លោក​ឆាប់​ជា​ពី​ជម្ងឺ ។
​កន្លងមក​លោក យូ ឌី​ស្កូ ធ្លាប់​អះអាងថា​ជំងឺ​ខូច​ក្រលៀន​របស់លោក​ដែល​ឆ្លងកាត់​ការព្យាបាល​មួយរយៈ​មក​បានត្រឹមតែ​ធូរ​ប៉ុណ្ណោះ ប៉ុន្តែ​ឲ្យ​ជាសះស្បើយ​គឺ​មិនអាច​ទេ ។ ក្នុងនោះ​ទាមទារ​ឱ្យ​លោក​មានការ​ថែរក្សា​សុខ​ភាព​យ៉ាង​ប្រុងប្រយ័ត្ន​ជាពិសេស​ការ​តម​អាហារ​ផងដែរ ។ ជាពិសេសលេបថ្នាំបន្ថយទឹកនោមប្រៃ ។ អ្វីដែល​កត់សម្គាល់​ទោះបី​ជាមាន​សុខភាព​ធ្លាក់​ចុះខ្សោយ​យ៉ាងណាក៏ដោយ​ក៏​លោក យូ ឌី​ស្កូ នៅតែ​ប្រឹង​ក្នុងការ​ប្រឡូក​សិល្បៈ ។ កន្លងមក លោក យូ ឌី​ស្កូ ធ្លាប់​អះអាងថា​និង​សន្សំ​ប្រាក់​ដើម្បី​ធ្វើការ​វះកាត់​ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​ចំនាយ​ប្រាក់​ប្រមាណ​ជា​បួន​ម៉ឺនដុល្លារ ៕ប្រភព៖ប្រជាប្រិយ