ផ្សាយចេញ ៖ 25-Feb-2018 03:20 am 4 months ago

បន្ទាប់ពីមានការចុះផ្សាយ ពីស្ត្រីម្នាក់ដែលវះកាត់ឆ្លងទន្លេ ហើយត្រូវបានគ្រូពេទ្យបង្អែក ខេត្តកំពង់ចាមមានការធ្វេសប្រហេស ធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះរបស់គាត់រួចនោះមក រឿងរ៉ាវនេះក៏បានដឹងដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានធានាចេញថ្លៃព្យាបាល បន្តទាំងស្រុងជូនដល់ស្ត្រីរងគ្រោះ ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៤ ខែកុម្ភៈ ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងសាច់ញាតិស្រ្តីរងគ្រោះ បានជួបគ្នា ដើម្បីបន្តដោះស្រាយ និងសួរនាំ ករណីនេះអោយបានលម្អិត ជាលទ្ធផលនោះត្រូវបាន ឯកឧត្តមអភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកស្អែកនេះ ថ្ងៃទី២៥ កុម្ភៈ គ្រូពេទ្យមួយក្រុម នឹងយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះដល់ផ្ទះ និងឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលបន្ត រហូតជាសះស្បើយ ហើយរឿងសាហ៊ុយ ទាំងអម្បាលម៉ាននោះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទាំងអស់ ៕

ប្រភព: kbn