ផ្សាយចេញ ៖ 21-Feb-2018 06:07 am 4 months ago

តើអ្នកមានដឹងទេថា អាការដែលអ្នកតែងតែឧស្សាហ៍ត្រជាក់ចុងដៃចុងជើង ឬស្ពឹកស្រពន់នោះ អាចបញ្ជាក់ថាអ្នកកំពុងតែប្រឈមមុខនឹងជំងឺមួយចំនួនហើយ ដែលអ្នកត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

នៅក្នុងស្ថានភាពដែលអ្នកតែងតែត្រជាក់ចុងដៃចុងជើងពេលខ្លះអាចនឹងស្ពឹកផងដែរនោះ វាជារោគសញ្ញាដែលបញ្ជាក់បានថាអ្នកមានរបត់ឈាមខ្សោយ ហើយអ្នកកំពុងតែប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងតម្រងនោម, សសៃឈាមឡើងប៉ោង និងជំងឺមួយចំនួនដូចជា ជំងឺលើសឈាម(ឡើងសម្ពាធឈាម) និងជំងឺដាច់សសៃឈាមខួរក្បាលជាដើមនៅពេលខាងមុខ។

ដើម្បីដោះស្រាយបញ្ហារបត់ឈាមខ្សោយមួយនេះ និងធ្វើការបង្ការជំងឺធ្ងន់ធ្ងរដែលនឹងកើតឡើង នេះជាគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរតែអនុវត្ត 

៧. ចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វគួរឱ្យស្រលាញ់ ជាពិសេសសត្វឆ្កែត្រូវបានគេដឹងថាអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងបាន។ សត្វចិញ្ចឹមអាចជួយធ្វើឱ្យអ្នកមានភាពសប្បាយរីករាយ ស្និទ្ធស្នាល មានក្តីស្រលាញ់ និងបំបាត់បញ្ហាតប់ប្រមល់បានយ៉ាងល្អប្រសើរ។ ជាពិសេសការចេញក្រៅដើរបណ្តើរសត្វចិញ្ចឹមរបស់អ្នកប្រៀបបីដូចជាការដើរហាត់ប្រាណដែរ។ ទាំងនេះហើយដែលអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ ធ្វើឱ្យប្រព័ន្ធមុខងារបេះដូង និងសសៃឈាមដំណើរការល្អ ថែមទាំងកាត់បន្ថយរបត់ឈាមខ្សោយដែលបណ្តាលឱ្យអ្នកត្រជាក់ និងស្ពឹកចុងដៃចុងជើងបានផងដែរ។

ការចិញ្ចឹមសត្វគួរឱ្យស្រលាញ់ ជាពិសេសសត្វឆ្កែត្រូវបានគេដឹងថាអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងបាន

៦. ទទួលទានស្រាជំនួសស្រាបៀរ

តាមការស្រាវជ្រាវបានរកឃើញថាការទទួលទានស្រាអាចជួយពង្រឹងសុខភាពបេះដូងរបស់អ្នកបាន ដោយវាមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុមានប្រយោជន៍ផ្សេងៗជាច្រើនទៀតចំពោះសុខភាព និងសសៃឈាម ។ ប៉ុន្តែការទទួលទានស្រាឱ្យបានត្រឹមត្រូវ និងឱ្យមានគុណប្រយោជន៍ចំពោះសុខភាពនោះ គឺត្រឹមតែ ១កែវបានហើយសម្រាប់ស្ត្រី និងសម្រាប់បុរសត្រឹមតែ២កែវប៉ុណ្ណោះ។

តាមការស្រាវជ្រាវបានរកឃើញថាការទទួលទានស្រាអាចជួយពង្រឹងសុខភាពបេះដូងរបស់អ្នកបាន

៥. អាហារហឹរ

ម្ទេសដែលមានរសជាតិហឹរៗទាំងអស់ត្រូវបានគេដឹងថាជួយពង្រីកសសៃឈាម និងបង្កើនលំហូរឈាមនៅក្នុងរាងកាយឱ្យដំណើរការល្អ ថែមទាំងជួយធ្វើឱ្យសម្ពាធឈាមរបស់អ្នកមានកម្រិតធម្មតាបានផងដែរ ។ មិនតែប៉ុណ្ណោះ ម្ទេសហឹរទាំងនោះអាចផ្តល់កម្តៅដល់រាងកាយរបស់អ្នកជាពិសេសចុងដៃ និងចុងជើងតែម្តង។

ចំណាំ៖ ក្នុងករណីអ្នកមិនសូវចេះញ៉ាំហឹរ អ្នកក៏អាចបន្ថែម ខ្ទឹមបារាំង និងខ្ទឹម-ស នៅក្នុងរបបអាហារទទួលទានរបស់អ្នកបានផងដែរ។ ដោយខ្ទឹម-ស មានប្រសិទ្ធភាពជួយធ្វើឱ្យសសៃឈាមដំណើរការល្អ និងធ្វើឈាមរត់បានស្រួល។ ចំណែកខ្ទឹមបារាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយការពារកុំឱ្យឈាមកក ។

ម្ទេសដែលមានរសជាតិហឹរៗទាំងអស់ត្រូវបានគេដឹងថាជួយពង្រីកសសៃឈាម និងបង្កើនលំហូរឈាមនៅក្នុងរាងកាយឱ្យដំណើរការល្អ

៤. ស្លៀកពាក់ឱ្យបានត្រឹមត្រូវ

វេជ្ជបណ្ឌិតតែងតែធ្វើការហាមឃាត់ និងណែនាំមិនឱ្យស្លៀកសំលៀកបំពាក់ដែលតឹងណែនឬចង្អៀតរឹបខ្លួនក្នុងរយៈពេលយូរពេកនោះទេ។ ការស្លៀកសំលៀកបំពាក់ណែនខ្លាំងពេកអាចធ្វើឱ្យរាំងស្ទះរបត់ឈាម និងដំណើរការលំហូរឈាមបាន។ ដូច្នេះអ្នកគួរតែស្លៀកសំលៀកបពាក់ងាយៗ រលុងៗដើម្បីធ្វើឱ្យឈាមរត់ស្រួល និងរត់សព្វទៅតាមសារពាង្គកាយទាំងមូលបានល្អជាប្រក្រតី។

ការស្លៀកសំលៀកបំពាក់ណែនខ្លាំងពេកអាចធ្វើឱ្យរាំងស្ទះរបត់ឈាម និងដំណើរការលំហូរឈាមបាន។ ដូច្នេះអ្នកគួរតែស្លៀកសំលៀកបពាក់ងាយៗ រលុងៗដើម្បីធ្វើឱ្យឈាមរត់ស្រួល និងរត់សព្វទៅតាមសារពាង្គកាយទាំងមូលបានល្អជាប្រក្រតី

៣.របបអាហារដែលសម្បូរទៅដោយសារធាតុហ្វូលិកអាស៊ីត (Folic Acid)

របបអាហារដែលសម្បូរទៅដោយសារធាតុហ្វូលិកអាស៊ីត (Folic Acid) ត្រូវបានគេដឹងថាអាចជួយស្តារ និងធ្វើឱ្យកោសិកាក្នុងរាងកាយលូតលាស់ឡើងវិញបានល្អ ហើយថែមទាំងអាចជួយបង្កើនគ្រាប់ឈាមក្រហមដែលបង្ការភាពស្លេកស្លាំងបានផងដែរ។ ជាពិសេសនោះវាថែមទាំងជួយធ្វើឱ្យសសៃឈាម និងរបត់ឈាមដំណើរការល្អ បង្ការឈាមកកក្នុងរាងកាយទៀតផង។

អាហារដែលសម្បូរទៅដោយសារធាតុហ្វូលិកអាស៊ីត (Folic Acid) រួមមាន៖ បន្លែពណ៌បៃតងចាស់(ស្ពៃខ្មៅ Spinach និងសាឡាត់) , ផ្កាខាត់ណា, ផ្កាខាត់ណាខៀវ, ផ្លែប័រ, ពោត, ការ៉ុត, ពពួកផ្លែក្រូចគ្រប់ប្រភេទ, ល្ហុង, ចេក, ស្ត្របឺរី, ពពួកគ្រាប់សណ្តែក,គ្រាប់ធញ្ញជាតិ (គ្រាប់ឈូករ័ត្ន, ផ្លែអាល់ម៉ុង និង Walnuts) និងអាហារផ្សេងៗជាច្រើនមុខទៀត។

របបអាហារដែលសម្បូរទៅដោយសារធាតុហ្វូលិកអាស៊ីត (Folic Acid) ត្រូវបានគេដឹងថាអាចជួយស្តារ និងធ្វើឱ្យកោសិកាក្នុងរាងកាយលូតលាស់ឡើងវិញបានល្អ ហើយថែមទាំងអាចជួយបង្កើនគ្រាប់ឈាមក្រហមដែលបង្ការភាពស្លេកស្លាំង

២. លើកជើងឱ្យខ្ពស់

ការគេង ឬអង្គុយដាក់ជើងឱ្យមានកំពស់ជាងរាងកាយរបស់អ្នកបន្តិច ឬខ្ពស់ជាងទីតាំងនៃចំនុចបេះដូង អាចជួយធ្វើឱ្យរបត់សសៃឈាមដំណើរការល្អ ថែមទាំងបន្ថយសម្ពាធលើសសៃវ៉ែន និងជើងបានផងដែរ។ ការឧស្សាហ៍អនុវត្តវិធីបែបនេះរយៈពេល ២០នាទីម្តងឱ្យបានញឹកញាប់ក្នុងមួយថ្ងៃជាប្រចាំ រួមទាំងធ្វើចលនាម្រាមជើងផងនោះ អាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងបំបាត់បញ្ហាស្ត្រេស ធុញថប់ក្នុងអារម្មណ៍ និងបង្កើនចរន្តឈាមធ្វើឱ្យសសៃឈាមរត់ស្រួល ។

ការគេង ឬអង្គុយដាក់ជើងឱ្យមានកំពស់ជាងរាងកាយរបស់អ្នកបន្តិច ឬខ្ពស់ជាងទីតាំងនៃចំនុចបេះដូង អាចជួយធ្វើឱ្យរបត់សសៃឈាមដំណើរការល្អ ថែមទាំងបន្ថយសម្ពាធលើសសៃវ៉ែន និងជើងបានផងដែរ

១. ម៉ាស្សា

ការធ្វើការម៉ាស្សាជាប្រចាំ មួយអាទិត្យ ៣ ទៅ ៤ដង ត្រូវបានគេដឹងថាអាចជួយធ្វើឱ្យលំហូរឈាមដំណើរការល្អ ដោយធ្វើឱ្យរបត់ឈាមរត់សព្វសសៃឈាម និងដំណើរការទៅកាន់បេះដូងបានល្អថែមទៀតផង។

អ្នកអាចទៅម៉ាស្សានៅហាង ឬក៏អាចធ្វើការម៉ាស្សារបៀបងាយៗឈ្លីនៅផ្ទះដោយខ្លួនឯងក៏បានដែរ ដោយប្រើប្រេងដូង ឬប្រេងអូលីវ។ ហើយម្យ៉ាងទៀតអ្នកក៏អាចប្រើឧបករណ៍ហាត់ប្រាណ( Foam roller) ជំនួយបន្ថែមដោយគ្រាន់តែដាក់ខ្លួនពីលើ ឬគេងរមៀលចុះឡើងជាកាស្រេច (មើលរូប)៕

ការធ្វើការម៉ាស្សាជាប្រចាំ មួយអាទិត្យ ៣ ទៅ ៤ដង ត្រូវបានគេដឹងថាអាចជួយធ្វើឱ្យលំហូរឈាមដំណើរការល្អ ដោយធ្វើឱ្យរបត់ឈាមរត់សព្វសសៃឈាម និងដំណើរការទៅកាន់បេះដូងបានល្អ

ប្រភពអត្ថបទពី៖ Khmerload