ផ្សាយចេញ ៖ 15-Feb-2018 02:39 pm 4 months ago

បច្ចុប្បន្នប្រជាជនខ្មែរ-ចិន តែងនាំគ្នាប្រារព្ធអបអរសាទរដល់ពិធីចូលឆ្នាំថ្មី ឆ្នាំចិន ជារៀងរាល់ឆ្នាំ។ ការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០១៨ នៅមិនយូរទៀតទេ ចំណែកឯជោគជាតារាសីរបស់មនុស្សក៏ប្រែប្រួលតាមនោះដែរ។ កាលពីក្នុងឆ្នាំចាស់ អ្នកខ្លះមានវាសនាល្អ ឬអាក្រក់ មិនទៀងទាត់ឡើយ ព្រោះរឿងទាំងនេះយោងទៅតាមដួងជាតិកំណើតរបស់ខ្លួន។ ចុះចំណែកឯឆ្នាំថ្មី ២០១៨ នេះជោគជាតារាសីរបស់អ្នកនឹងទៅជាយ៉ាងណា? ល្អ ឬអាក្រក់? បើបានដឹងហើយ កុំភ្លេចចុចស៊ែរផង!

១ ឆ្នាំជូត — 2008, 1996, 1984, 1972, 1960

អ្នកកើតឆ្នាំជូត (1972, 1984, 1996 ជាដើម) ឆ្នាំថ្មីនេះ អ្នកអាចចាប់យកឱកាសផ្សេងៗ ដែលនាំមកនៅលាភសំណាង និងទ្រព្យសម្បត្តិដល់អ្នកជាក់ជាមិនខាន។ ចំណែកបញ្ហាដែលបានកើតឡើងនៅក្នុងឆ្នាំចាស់នឹងមានភាពល្អប្រសើរជាងមុន។

ដោយសារតែរឿងរ៉ាវកើតឡើងច្រើនពេក ធ្វើឲ្យមនុស្សកើតឆ្នាំជូតមានភាពតប់ប្រមល់ ធុញថប់ ស្មុគស្មាញ ឈឺនេះឈឺនោះមិនស្រាក់ស្រ្តាន។ រហូតដល់ក្នុងឆ្នាំថ្មី ២០១៨ បញ្ហាសុខភាពមិនដូចមុនទេ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ចំណែករោគាព្យាធិក៏ជាសះស្បើយដែរ។ អាចនិយាយបានថាអ្នកមានជោគជាតារាសីខ្ពស់បំផុតក្នុងថ្មីនេះ។

២ ឆ្នាំឆ្លូវ — 2009, 1997, 1985, 1973, 1961

អ្នកកើតឆ្នាំឆ្លូវ (1973, 1985, 1997 ជាដើម) មិនសូវល្អនោះឡើយក្នុងឆ្នាំថ្មីនេះ។ អ្នកត្រូវមានចិត្តតស៊ូអត់ធ្មត់ និងរក្សាភាពស្ងាប់ស្ងាត់កុំក្តៅក្រហាយ ព្រោះមិនដូច្នោះទេ អ្នកនឹងជួបនៅរឿងវិនាសអន្តរាយជាក់ជាមិនខាន។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងប្រកបមុខរបរ ឬការងារសព្វថ្ងៃនេះ ត្រូវតាំងចិត្តធ្វើវាឲ្យល្អថែមទៀត ព្រោះអាចកែប្រែវាសនាអ្នកបាន។

៣ ឆ្នាំខាល — 2010, 1998, 1986, 1974, 1962

អ្នកកើតឆ្នាំខាល (1974, 1986, 1998 ជាដើម) ឆ្នាំ ២០១៨ ជាឆ្នាំដ៏ល្អសម្រាប់អ្នក។ អ្ននឹងទទួលជោគជ័យគ្រប់ឧបសគ្គទាំងពួង។ ប៉ុន្តែបញ្ហាក្នុងចាស់នៅតែកើតមានក្នុងឆ្នាំ ច នេះ យ៉ាងណាក៏ដោយវាមិនចោទជារឿងធំដុំទេ ព្រោះអ្នកធ្លាប់ឆ្លងកាត់វាច្រើនដងហើយ។

៤ ឆ្នាំថោះ – 2011, 1999, 1987, 1975, 1963


អ្នកកើតឆ្នាំថោះ (1975, 1987, 1999 ជាដើម) ចាត់ទុកថាឆ្នាំច ក៏ជាឆ្នាំដ៏ល្អសម្រាប់អ្នកផងដែរ។ មិនថាជាស្នេហា ឬអាជីវកម្មទេ ក្នុងឆ្នាំថ្មីនេះ អ្នកអាចទទួលយកលាភសំណាងក្នុងជិវិតអ្នក។

៥ ឆ្នាំរោង – 2012, 2000, 1988, 1976, 1964


អ្នកកើតឆ្នាំរោង (ឆ្នាំ 1976, 1988, 2000) ជាឆ្នាំដែលអ្នកត្រូវផ្តោតលើខ្លួនឯងឡើងវិញ ដើម្បីបំពេញកង្វះខាតដែលខ្លួនឯងមិនមាន។ ប្រសិនបើអ្នកមានភាពតានតឹង មានភាពអវិជ្ជមាននៅជុំវិញខ្លួន ឬអ្នកមានភាពសប្បាយរីករាយយ៉ាងណាក្តី សូមកុំភ្លេចថែរក្សាសុខភាពជាមុនសិន!

6. ឆ្នាំម្សាញ់ – 2013, 2001, 1989, 1977, 1965


អ្នកកើតឆ្នាំម្សាញ់ (1977, 1989, 2001​ ជាដើម ) ឆ្នាំនេះ អ្នកអាចមានសុខសន្ដិភាពល្អណាស់។ ទោះជាយ៉ាងណាក្តី អ្នកត្រូវចេះហាត់លំដំលើខ្លួនឯង ចំពោះកិច្ចការអ្វីមួយទើបទទួលបានជោគជ័យខ្ពស់។

7. ឆ្នាំមមី – 2014, 2002, 1990, 1978, 1966


អ្នកកើតឆ្នាំមមី(2014, 2002, 1990, 1978, 1966) សេចក្តីត្រូវការ និងបំណងប្រាថ្នារបស់អ្នកក្នុងឆ្នាំថ្មីនេះមិនបានសម្រេចទេ។ តែអ្នកក៏អាចជួយបំពេញបំណងប្រាថ្នាគ្រប់គ្រួសាររបស់អ្នកបានដែរ។

8. ឆ្នាំមមែ – 2015, 2003, 1991, 1979, 1967

9. ឆ្នាំវក – 2016, 2004, 1992, 1980, 1968


អ្នកកើតឆ្នាំវក (1968, 1980,1992 ជាដើម ) សូមកុំធ្វើអ្វីមួយជាន់ដានឆ្នាំឲ្យសោះ។ ព្រោះវាសនាឆ្នាំមុន​ និងឆ្នាំថ្មីអាចនិយាយបានថាស្រដៀងគ្នាទេ។

10. ឆ្នាំរកា – 2017, 2005, 1993, 1981, 1969


អ្នកកើតឆ្នាំរកា (1969, 1981, 1993 ។ ល។ ) ឆ្នាំថ្មីនេះគឺជាឆ្នាំដែលអ្វីៗសម្រេចបានកាលពីបានគ្រោងទុកនៅឆ្នាំមុនអ្នកបានគ្រោងនឹងធ្វើកាលពីឆ្នាំមុនអាចទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។

11 ឆ្នាំច – 2018, 2006, 1994, 1982, 1970


អ្នកកើតឆ្នាំច (1970,1982,1994 ជាដើម ) ឆ្នាំ 2018 នេះ គឺជាឆ្នាំដែលអ្នកត្រូវចាប់យកឱកាសដែលអ្នកកំពុងមានឲ្យសម្រេចជោគជ័យ។

12. ឆ្នាំកុរ – 2007, 1995, 1983, 1971


អ្នកកើតឆ្នាំកុរ (ឆ្នាំ 1971, 1983, 1995 ជាដើម) ឆ្នាំថ្មីនេះអ្នកត្រូវតាំងចិត្តអត់ធ្មត់កុំតតាំងសត្រូវជាមួយនរណាម្នាក់ឲ្យសោះ ជាពិសេសត្រូវបង្កើតមិត្តឲ្យបានច្រើន។ ព្រោះទំនាក់ទំនងល្អនឹងនាំអ្នកឲ្យទទួលបានជោគជ័យក្នុងកិច្ចការអ្វីមួយ៕

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!