ផ្សាយចេញ ៖ 13-Feb-2018 05:37 am 4 months ago

ស្តេចឆ្នាំលាភសំណាងទាំង ៨ នេះ មានឆ្នាំ ឆ្លូវ ខាល ថោះ ម្សាញ់ មមី មមែ វក ច គឺជាប្រភេទមនុស្សដែលមានទេវតាកាន់សីល និង អ្នកមានបុណ្យតាមជួយថែរក្សារ ពួកគេចូលស្វែងរកលាភទ្រព្យដោយសុច្ចរិត ចេញពីកំលាំងញើសឈាមខ្លួនឯង មិនចូលចិត្តធ្វើអ្វីៗបោកប្រាស់អ្នកដទៃឡើយ ជាហេតុធ្វើអោយពួកគេនឹងទទួលបាននូវលាភសម្បត្តិសេដ្ឋី មានទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់យ៉ាងច្រើនគួរជាទីគាប់ចិត្ត ហើយអ្វីដែលពិសេសនោះគឺពួកគេជាមនុស្សដែលមានចិត្តបុណ្យ ចូលចិត្តសណ្តោសប្រណីជួយយកអាសារអ្នកដទៃថែមទៀតផង ទើបធ្វើអោយពួកគេរស់នៅប្រកបដោយសុភមង្គលទៅថ្ងៃមុខជាក់ជាមិនខានឡើយ ។


ដូចនេះហើយសូមស៊ែរចេញ នាំលាភធំចូល !ហេងហេង! ទទួលពរជ័យពី ស្តេចទេវតា ទេវតាទ្រព្យទាំង៣ បារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ ប្រទានពរជ័យ ដែរស៊ែរនៅបំណងប្រាថ្នាបានសម្រេចដូចការទស្សន៍ទាយថ្ងៃនេះ ស័ក្តិសិទ្ធិ ១០០% ផងចុះ ! សាធុ…សាធុ…សាធុ… ១៦៨

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាពរលូន​ល្អ​ទៅមុខ ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​មួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ល្អៗ​កំពុង​ហុច​ឱ្យ​នៅឡើយ​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេល​នេះ​ដែរ​លោក​អ្នក​ពុំ​សូវ​មាន​ចិត្ត​ក្នុង​ការបំពេញ​ការងារ​ឡើយ​ដូច្នេះ​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្ត​ទៅ​ទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិន​ដឹង​ខ្លួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អម្រែក​យ៉ាង​ធ្ងន់​ជាង​មុន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការពិបា​ក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕
ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ស និងក្រហម
លេខនៃលាភសំណាង : លេខ ១១ និង លេខ ៦១

ឆ្នាំខាល ​រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​នូវ​បញ្ហា​មិន​ល្អ​យាយី​ច្រើន​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​មិន​អាច​ធ្វើ​អ្វី​ដោយ​ក្តីប្រមាថ​បានឡើយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ចាំ​មើល​តែ​លោកអ្នក​ធ្វេសប្រហែស​ឬ​មាន​ចំណុចខ្សោយ​ត្រង់ណា​ដើម្បី​សង្កត់ក​ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ទាស់ទែង​៕
ម៉ោងនៃលាភសំណាង (៥ព្រឹក ដល់ ៨យប់)
ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
លេខនៃលាភសំណាង : លេខ ៤៨ និង លេខ ៥៩

ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។​ នៅពេល​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនសូវ​មាន​ការ​ជឿនលឿន​ទៅ​មុខ​ទេ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​ថា​នៅ​រារាំង​និង​បន្ចច់បង្អាក់​ដំណើរ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ក៏​ប្រសើរ​ដែរ​ពីព្រោះ​ថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មក​វិញ​គ្រាន់​ជា​ទី​កក់ក្តៅ​។ រីឯ​បញ្ហាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
ម៉ោងនៃលាភសំណាង (៤ព្រឹក ដល់ ៩យប់)
ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស
លេខនៃលាភសំណាង : លេខ ៦៩ និង លេខ ៩៩

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ជោគ​មានជ័យ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ចិត្ត​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​៕
ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៧ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងស
លេខនៃលាភសំណាង : លេខ ៧៧ និង លេខ ៨៩

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មានការ​ប្រកបការងារ​តែង​មាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច​បញ្ចប់​តាម​គោលដៅ​ថែម​ទៀត​។​អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕
ម៉ោងនៃលាភសំណាង (៤ព្រឹក ដល់ ៧ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏បៃតង និងក្រហម
លេខនៃលាភសំណាង : លេខ ៧៧ និង លេខ ៩៩

ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​អ្វី​របស់​លោក​អ្នក​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​និង​មាន​តែ​ក្រុម​មនុស្ស​ព្យាបាទ​យាយី​ច្រើន​។​ចំពោះ​ក្នុង​រង្វង់​គ្រួសារ​វិញ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខ​ដុម​នេះ​បាន​យូរអង្វែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មាន​ការអត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕
ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៨យប់)
ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស្វាយ
លេខនៃលាភសំណាង : លេខ ១៩ និង លេខ ២៩

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
ម៉ោងនៃលាភសំណាង (៥ព្រឹក ដល់ ៦ល្ងាច)
ពណ៏នៃលាភសំណាង : ពណ៏ស និងខ្មៅ
លេខនៃលាភសំណាង : លេខ ០១ និង លេខ ៦៩

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់បើ​និង​កំពុង​កើត​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៧យប់)
ពណ៏នៃលាភសំណាង : ពណ៏ផ្ទៃមេឃ និងស្វាយ
លេខនៃលាភសំណាង : លេខ ៤៥ និង លេខ ៦៦