ផ្សាយចេញ ៖ 12-Feb-2018 07:33 am 4 months ago

មនុស្សដែល​ចាកចេញ​ពី​ជីវិត​យើង ពេល​ខ្លះ​មិនមែន​មក​ពី​គេ​មាន​ថ្មី​ឡើយ តែ​យើង​គួរ​រក​មើល​ចំណុច​ខ្វះខាត​ខ្លួន​ឯង​ចាំ​បន្ទោស​អ្នក​ដទៃ។ ខាងក្រោម​ជា​កំហុស ៥ យ៉ាង​ដែល​រុញច្រាន​សង្សារអ្នក​​ចាកចេញ​ពី​ជីវិត​យើង៖

Shinee GIF - Find & Share on GIPHY

១.យើង​ព្យាយាម​ចាត់ចែង​ជីវិត​គេ៖ នេះ​ជា​ទង្វើ​ដែល​មនុស្ស​ម្នាក់​​មិន​អាច​ទទួល​បាន​ឡើយ ព្រោះ​ការ​ស្រលាញ់​គ្នា​មិន​គួរណា​មាន​ភាគី​​ណា​ជា​អ្នក​​ចាត់ចែង​ជីវិត​​ឲ្យ​គ្នា​ឡើយ គួរ​តែ​បណ្ដោយ​ឲ្យ​រស់នៅ​តាម​បែប​អ្វី​ដែល​គេ​ធ្លាប់​មាន។ បើយើង​ចាត់ចែង​សូម្បី​តែ​ការ​ចាយវាយ,ការ​ស្លៀកពាក់,ការ​ញ៉ាំ ឬ​សូម្បី​តែ​ការងារ​គេ នោះ​គេមិន​ចូលចិត្ត​ឡើយ។

២.មិន​យល់​ពី​គេ៖មនុស្ស​យើង​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី ការ​យល់ចិត្ត​គេ​ឲ្យ​ច្បាស់​នោះ​ទេ។ តែ​បើ​យើង​មិន​យល់​ពី​ការងារ​គេ,មិត្តភ័ក្ដិ និង​គ្រួសារ​នោះ​ទេ ទោះ​ស្រលាញ់​ប៉ុណ្ណា​ក៏​គេ​បង្ខំ​ចិត្ត​ដើរ​ចេញ​ដែរ។

Tv GIF - Find & Share on GIPHY

៣.ចាត់​ទុក​គេ​ជាមនុស្សទន់ខ្សោយ៖ គ្មានរ​ណា​អាច​ទ្រាំ​បាន​នូវ​ការ​មើល​ងាយ​ទឹកចិត្ត​បែប​នេះ​បាន​ទេ។ មនុស្ស​​ទោះ​រឹងមាំ​បែប​ណា ក៏​គង់​មាន​ថ្ងៃ​អាច​ទន់​ជ្រាយ​បាន​ដែរ ដូចនេះ​បើ​យើង​តែង​ថា​ឲ្យ​គាត់​ជា​មនុស្សទន់ខ្សោយ គេ​ប្រហែល​ជា​មិន​ទ្រាំ​ជាមួយ​យើង​ទៀត​ទេ។

៤.ដាក់​គំនាប៖ គំនាប ជា​រឿង​ដែល​មនុស្សគ្រប់រូប​ស្អប់​បំផុត មនុស្ស​​ជាច្រើន​ចូលចិត្ត​ប្រើ​វិធី​នេះ ដើម្បី​បំពេញ​បំណង​ខ្លួន​ឯង​ទាំង​ដែរសង្សារយើង​មិន​ពេញ​ចិត្ត។

៥.ឲ្យ​គេ​ជ្រើសរើស៖ មនុស្ស​យើងចូលចិត្ត​និយាយ​បំផុត គឺ​ឲ្យ​សង្សារ​ជ្រើសរើស​ខ្លួន និង​មិត្តភ័ក្ដិ ឬ​គ្រួសារ​គេ។ តែ​យើង​ត្រូវ​ដឹង​ថា ទោះ​ជា​គេ​ជ្រើស​យើង ក៏​គេ​មិន​បាន​ពេញចិត្ត​នឹង​ជ្រើស​ដែរ ហើយ​ថ្ងៃ​ណា​មួយ​គេ​នឹង​ចាកចេញ​ពី​យើង​ទាំង​ឈឺចាប់៕

Boy GIF - Find & Share on GIPHY

ដោយ៖ក្រុមនិស្សិតផ្តាច់សង្ខារ