ផ្សាយចេញ ៖ 12-Feb-2018 03:35 am 4 months ago

ការ​សម្ងាត់​របស់​មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំ ឆ្លូវ រោង រកា និង កុរ គឺ​ត្រង់​ភាពទាក់ទាញរបស់របស់គាត់​ហ្នឹង​តែ​ម្តង ។ ភាពទាក់ទាញ​នេះ​ គឺតែងតែកើតមាននៅពេលដែលគេស្ថិតក្នុងភាពវ័យក្មេង ប៉ុន្តែមាននារីដែលមានឆ្នាំទាំង ៤ នេះ បែរជាមានភាពទាក់ទាញនៅពេលដែលពួកគេចាស់ទៅៗ ទៅ​វិញ ហើយនៅពេលដែលចាស់ក៏មិនសូវចាស់ខ្លាំងដែរ គឺមានមុខមាត់មិនសូវប្រែប្រួលខ្លាំងនោះទេ។ តែ​ទោ​ះ​ជាយ៉ាង​នេះ ក្តី​យើង​ខ្ញុំ​ក៏​នឹង​លើ​ក​បង្ហាញ​បន្ថែម​អំពី​បុគ្គលភាព របស់​ពួកគាត់​ អោយ​អ្នក​គ្រប់គ្នា​ដឹង​ផង​ដែរ ថា​គាត់​ជា​មនុស្ស​បែបណា!

 

បើ​ផ្ទះ​អ្នក​មាន​មនុស្សស្រីដែលកើត ឆ្នាំ ឆ្លូវ រោង រកា និង កុរ ជួយ​ស៊ែរ​ទុកឲ្យគាត់​បាន​អាន​ផង! សូមអរគុណ!

១. នារី​កើត​ឆ្នាំឆ្លូវ

បុគ្គលភាព៖ ជាប្រភេទមនុស្សចូលចិត្តជជែកច្រើន ទៅកាន់មនុស្សដែលមានចិត្តស្រលាញ់មកលើខ្លួន ។ គេជាមនុស្សមានតម្លាភាព មិនងាយខឹង ចូលចិត្តបង្កើនមិត្ត មានគំនិតច្រើន ពូកែសម្រេចចិត្ត ចូលចិត្តដើរលំហែរ យុត្តិធម៌ មានទំនុកចិត្តខ្ពស់ ងាយនឹងមានការព្រួយបារម្ភចំពោះសាច់​ញាតិ ឬមនុស្សដែលខ្លួនស្រលាញ់ ស្រលាញ់កូន (ពេលមានកូន) មិនចូលចិត្តកុហក និង អត់ចេះច្រណែនគេឯងឡើយ ។ មនុស្សនេះមិនងាយឈឺ ទោះជាឈឺក៏១ថ្ងៃ ២ថ្ងៃ ជាវិញហើយ ។ គេជាប្រភេទមនុស្សស្រី​សុបន្តិទាំងថ្ងៃ និងងាយរងគ្រោះក្នុងរឿងស្នេហា ។

ភាពទាក់ទាញ៖ នារីដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តលេងសើចច្រើន ដែលមិនចេះនឿយហត់ឡើយ។ ថ្វីត្បិតតែគេជាមនុស្សបែបនេះក៏ដោយ ប៉ុន្តែនៅពេលដែលគេធ្វើរឿងអ្វីមួយ គេយកចិត្តទុកដាក់ធ្វើណាស់។ ដូចនេះទោះបីជាគេអាយុរាងច្រើនក៏ដោយក៏មានភាពទាក់ទាញដែរ។

២. នារី​កើតឆ្នាំរោង

បុគ្គលភាព៖ ជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ។

ភាពទាក់ទាញ៖ មនុស្សស្រីដែលកើតនៅឆ្នាំនេះ ប្រសិនជាអ្នកដែលមិនស្គាល់ អ្នកដទៃនឹងមិនដឹងថាគេមានអាយុប៉ុន្មានឡើយ ដោយសារតែគេជាមនុស្សដែលចូលចិត្តលេងច្រើនដូចជាកូនក្មេង ប៉ុន្តែគេជាមនុស្សដែលបើកទូលាយ ដែលអាចមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ម្យ៉ាងទៀតគេក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិតក្នុងការរស់នៅប្រចាំថ្ងៃដែរ។ នៅពេលដែលពួកគេមានអាយុរាងច្រើន ទោះបីជាស្លៀកពាក់សាមញ្ញក៏មានភាពទាក់ទាញដែរ៕

៣. នារី​កើតឆ្នាំរកា

បុគ្គលភាព៖ ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សស្រី​ប្រភេទ​នេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។ ទន្ទឹមនឹងនេះផងដែរគេ ជាប្រភេទមនុស្សល្អម្នាក់ដែលស្រឡាញ់មិត្តភក្តិជាខ្លាំង ប៉ុន្តែកម្រនឹងបង្ហាញវាចេញមកក្រៅ។ មនុស្សនេះហ៊ានប្រថុយសព្វគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់គេ ។

ភាពទាក់ទាញ៖ នារីដែលកើតនៅឆ្នាំនេះ គឺជានារីដែលមានភាពទាក់ទាញ សុភាពរាបសារ មិនមានចរិតក្រអើតក្រទម ហើយក៏ជានារីដែលមានតម្រូវការខ្ពស់ចំពោះខ្លួនឯង។ ដូចនេះទោះជាគេមានអាយុច្រើនក៏ដោយក៏មានគេតាមស្រឡាញ់ដែរ ដោយគេជាផ្កាយដែលមនុស្សភាគច្រើនចាប់មិនបាន។

៤. នារី​កើតឆ្នាំកុរ

បុគ្គលភាព៖ ជាប្រភេទមនុស្សស្មោះត្រង់ និង សប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ។ គេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និង ហ្គេម ។ ទោះជាយ៉ាងណា គេក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានឥទ្ធិពល កំប្លែង ចូលចិត្តសង្គម ចូលចិត្តគេសរសើរ ចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុត លាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ ។ គេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ ។ មនុស្សនេះធន់នឹងជម្ងឺណាស់ ឈឺល្មមៗមើលទៅដូចអត់ឈឺ ។

ភាពទាក់ទាញ៖ មនុស្សស្រីដែលកើតនៅឆ្នាំនេះគឺមានចរិតសុភាពរាបសារ និងចិត្តល្អ។ ថ្វីត្បិតតែគេមានចរិតបែបនេះក៏ដោយ ក៏គេជាមនុស្សដែលអាចយោងបន្ទុកធ្ងន់ដែរ។ ម្យ៉ាងទៀតគេក៏ជាមនុស្សដែលមានប្រាជ្ញាមិនអន់ជាងអ្នកដទៃឡើយ។ ដូចនេះនៅពេលដែលគេកាន់តែចាស់ ទោះបីជាគេតែងខ្លួនសាមញ្ញក៏មានភាពទាក់ទាញដែរ ដោយសារតែគេជាមនុស្សដែលមិនចេះលាក់ទុក្ខកង្វល់ទាំងឡាយក្នុងចិត្ត ដែលជាហេតុធ្វើឲ្យគេអាចរក្សាសម្រស់ដែលអាចទាក់ទាញអ្នកដទៃបានទោះបីជាមានអាយុរាងច្រើនក៏ដោយ។

ប្រភព ៖ khmerluck