ផ្សាយចេញ ៖ 11-Feb-2018 10:42 am 4 months ago

ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ មានបំណង ស្នើសុំ ទៅ អង្គការ យូណេស្កូ បញ្ចូល ប្រាសាទ ២ ទៀត ចូល ជា បេតិកភណ្ឌ ពិភពលោក គឺ ប្រាសាទ កោះ កេរ និង ប្រាសាទបន្ទាយឆ្មារ ដោយ ក្រសួង កំពុងតែ រៀបចំ ឯកសារ ពាក់ព័ន្ធ ដាក់ ទៅ អង្គការ យូណេស្កូ ។ នេះ បើតាម ការបញ្ជាក់ ពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ នៅក្នុង ពិធី សន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំឆ្នាំ ២០១៧ នៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។

បើ គិត មកទល់នឹង ពេលនេះ កម្ពុជា មានសម្បត្តិ បេតិកភណ្ឌ ពិភពលោក ទាំងអស់ ចំនួន ៧ ហើយ ហើយ កម្ពុជា នឹង ស្នើ ទៅកាន់ អង្គការ យូណេស្កូ ដើម្បី បញ្ចូល ប្រាសាទ ចំនួន ២ ទៀត ចូល ជា បេតិកភណ្ឌ ពិភពលោក គឺ ប្រាសាទ កោះ កេរ និង ប្រាសាទបន្ទាយឆ្មារ ។

លោកស្រី ភឿង សកុណា បាន គូសបញ្ជាក់ ទៀតថា ក្រៅពី ការស្នើ ដាក់ ប្រាសាទ កោះ កេរ និង ប្រាសាទបន្ទាយឆ្មា រហើយ ក្រសួង ក៏បាន រៀបចំ ឯកសារ ល្ខោន ខោល និង ក្បាច់ល្បុក្កតោ ទៅកាន់ អង្គការ យូណេស្កូ រួចជាស្រេច ផងដែរ ។ ម្យ៉ាងវិញទៀត លោកស្រី កំពុងតែ រៀបចំ ខាង តម្បាញ សូត្រ និង ទាក់ទង ទៅ បណ្ដា ប្រទេស នានា ដើម្បី ស្វែងរក វត្ថុ បុរាណ ដែល បាន បាត់ បង់ យក មក មាតុ ប្រ ទេស វិញ ផងដែរ ។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏