ផ្សាយចេញ ៖ 10-Feb-2018 01:06 pm 4 months ago

ភ្នំពេញ ៖ ហេតុការណ៍ផ្អើល ឆោឡោឡើង ដោយនារីបម្រើផ្លូវភេទម្នាក់បានស្រែក ហៅអោយអ្នកជិតខាង និង សមត្ថកិច្ច ជួយយកនាង ចេញពីផ្ទះផង ព្រោះមានបុរសជនជាតិអូស្រ្តាលីម្នាក់ ចាក់សោរមិនឲ្យនាងចេញ ។ ហេតុការណ៍នេះ កើតឡើងស្ថិតផ្ទះលេខ៥៥ដេ ផ្លូវ៤៥៦ ក្រុម៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

ស្រ្តីដែលស្រែកហៅគេ ឲ្យជួយយកនាងចេញពីក្នុងផ្ទះ នេះ ឈ្មោះ ស្រីវី អាយុ ២៩ឆ្នាំស្នាក់នៅម្តុំបឹងកក់ផ្លូវរថភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក មានមុខរបរ ជាស្រ្តីបម្រើផ្លូវភេទ ។

ចំណែក បុរសជនជាតិអូស្រ្តាលី ដែលចាក់ សោបង្ខាំរូបនាង មិនឲ្យចេញនោះ ឈ្មោះ ទ្រីវ៉ូ ជូស៊ីពីត ភីភ័រ (Trevor Josepit Piper) អាយុ ៥០ឆ្នាំស្នាក់នៅផ្ទះ កើតហេតុខាងលើ ។ ក្រោយពេលសមត្ថកិច្ច ចុះទៅជួយយកចេញ និងបាននាំកាន់ស្នាក់ការប៉ុស្តិ៍ នគរបាល រដ្ឋបាលទួលទំពូង១ រួចមក នារីរងគ្រោះ បាននិយាយរៀបរាប់ថា នៅម៉ោង២រសៀល រូបនាងត្រូវបានបុរសជនជាតិអូស្រ្តាលី ម្នាក់នេះហៅពីម្តុំផ្សារថ្មីយកទៅរួមភេទដោយនិយាយឲ្យតម្លៃ ៤០ដុល្លារ ហើយក៏នាំគ្នាមកផ្ទះកើតហេតុនេះតែម្តង ។

នាងបន្តថា រួមភេទរហូតជាង២ម៉ោងបានសម្រេចចំណង់ផ្លូវភេទរួចហើយ នាងទាលុយពី បុរសជនជាតិអូស្រ្តាលីរូបនេះ ប៉ុន្តែបុរសរូបនេះមិនព្រមឲ្យ ហើយបានចាក់សោរផ្ទះមិនឲ្យនាងចេញទេទាល់តែនាង ស្រែក ហៅឲ្យគេជួយ និងផ្អើលដល់សមត្ថកិច្ច មកជួយយកនាងចេញតែម្តង។ ដោយឡែកបុរសអូស្រ្តាលី បាន និយាយដោះសារថា រូបគេមិនបានធ្វើអ្វីនោះទេ ពោលគឺមិនបានរួមភេទ ជាមួយនាងទេ គាត់បានដេកលក់ រហូត មានការផ្អើលឆោឡោ ទើបគាត់ដឹងខ្លួន ។

ដូច្នេះគាត់មិនបានឲ្យលុយ ទៅនាងនោះទេ ហើយគាត់ក៏បានចាក់សោរផ្ទះតាំងពីមកដល់ម្ល៉េះ ។ ក្រោយសមត្ថកិច្ច នគរបាលទួលទំពូងសាកសួររួច ក៏បានប្រគល់ស្រ្តីបម្រើផ្លូវភេទ និងបុរសជនជាតិអូស្រ្តាលី ទៅការិយាល័យនគរ បាលអន្តោប្រវេសន៍រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៀត៕ ប្រភព៖​ http://pptnews.net/?p=1101