ផ្សាយចេញ ៖ 10-Feb-2018 11:00 am 4 months ago

ភ្នំពេញ ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដោយសារតែគូរស្នេហ៍មួយគូរ ដែលកំពុងតែស្រលាញ់គ្នាខ្លាំង និងជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅហើយ បែរជាត្រូវមច្ចុរាជមកប្រហារពង្រាត់បុរសជាគូដណ្តឹង ឱ្យព្រាត់និរាសពីចេញពីបេះដូងនារីជាទីស្រលាញ់ជារៀងរហូត អ្វីដែលឈឺចាប់បំផុតនោះ នារីដែលជាគូរដណ្តឹងយំស្ទើរតែគាំងបេះដូង ហើយនឹងមិនអាចទទួលបានការពិតបានទេ ព្រោះតែបុរសជាគូរដណ្តឹងនោះតែងតែធ្វើល្អដាក់នាងរហូតមក តែហេតុអ្វីជយបរឿងដូច្នោះ។


ប្រភពបានឲ្យដឹងថា ត្រូវបានគេដឹងថា ខាងប្រុសមានឈ្មោះវង្ស វាសនា អាយុ២៦ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ ក្នុងអង្គភាពចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងជាកូនទី២ក្នុងគ្រួសារ មានលំនៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកនារីជាគូដណ្តឹងដែលកំពុងទទួលរងការវាយប្រហារខាងផ្លូវចិត្ត ខណៈដែលបុរសជាទីស្រលាញ់ព្រាត់និរាសទៅ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Phors Katriya។

យោងតាមប្រភព ម្ចាស់គណនីហ្វេសប៊ុក Phors Katriya ដែលត្រូវជាគូដណ្តឹងរបស់ម់ន្ត្រីនគរបាលចរាចរណ៍ ដែលក្រឡាប់រថយន្តស្លាប់ បានបង្ហោះសារទុក្ខសោកមួយ រៀបរាប់ពីអនុស្សាវរីយ៍ផ្អែមល្ហែមដែលពួកខ្លួនធ្លាប់មានកន្លងមក រួមនឹងបង្ហាញពី សណ្តានទឹកចិត្តបុរសជាគូដណ្តឹងកាលពីនៅមានជីវិតថា “ព្រហ្មលិខិតហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកយើងពេកហើយ ដឹងទេថា ទំរាំដើរដល់ផ្លូវនេះ ពួកយើងតស៊ូជំនះគ្រប់ឧបសគ្គលំបាកយ៉ាងណា? បងអើយម៉េចក៏បងទៅចោលអូនលឿនម៉្លេះ? យើងនៅមានគោលដៅនិងក្តីស្រមៃរួមគ្នាជាច្រើនទៀត ដែលមិនទាន់សម្រេចបាន បងគឺជាបុរសល្អម្នាក់ ដែលអូនមិនអាចបដិសេធបាន ពីពេលនេះទៅអូនលែងបានស្តាប់ឮសំឡេងបងទៀតហើយ សំឡេងដែលតែងសួរអូនថា ថ្ងៃនេះអូនធ្វើការហត់ទេ? ជួបបញ្ហានៅកន្លែងការងារច្រើនទេ? អូនឃ្លានទេ? ប្រញាប់រកអីញ៉ាំណា បងបារម្ភ ឆាប់ចូលគេងណា បងមានភារកិច្ចដែលត្រូវបំពេញមិនអាចកំដរអូនយូរទេ បងអើយ ពេលនេះបងលាអូនរហូតហើយ អូនដឹងថាបង សប្បាយចិត្តណាស់ ពេលដឹងថាវេលាល្អរបស់យើងនឹងជិតឈានមកដល់ បងតែងតែញញឹមហើយលើកទឹកចិត្តអូន នៅចាំបាននៅពាក្យមួយម៉ាត់ បងប្រាប់អូនថា អូនគឺជានារីម្នាក់ដែលអាចផ្លាស់ប្តូរបងបាន អូនដឹងថាធ្វើការនៅខេត្ត បងពិតជាកណ្តោចកណ្តែងណាស់ បងមិនដែលបានគេងស្រួលទេ បងហត់នឿយណាស់ តែបងមិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ បងតស៊ូណាស់ព្យាយាមណាស់ អូនពិតជាមានសំណាងណាស់ ដែលបានជួបបុរសល្អដូចជារូបបង បងមិនដែលបដិសេធសម្រាប់ការធ្វើអំពើល្អ និងជួយដល់អ្នកដទៃនោះទេ អូនសូមឧទ្ទិសកុសលផលបុណ្យ និងទង្វើល្អៗដែលយើងបានសាងជាមួយគ្នានៅជាតិនេះ គឺជាកុសលដែលអាចឱ្យពួកយើងបានជួបជាគ្នាគូអនាគតនៅជាតិក្រោយ កុំឱ្យដូចជាតិនេះទៀត។ ម្សិលម៉្ងៃបងទើបតែខលប្រាប់អូនថា ថ្ងៃ១៩ បងអាចនឹងមករៀននៅសាលាបណ្ឌិតសភា រយៈពេល២ខែ អូនសប្បាយចិត្តណាស់បងដឹងទេ អូនបានត្រៀមរួចរាល់សម្រាប់កាដូថ្ងៃខួបកំណើតបង អូននៅចាំបានថា បងចង់បានកាបូបយួរដៃសម្រាប់ដាក់ឯកសារ តែពេលនេះ ម៉េចក៏បងមកផ្ទះវិញ ឆាប់ម៉្លេះ ហើយម៉េចក៏ឱ្យអូនមកទទួលបងទាំងបែបនេះ មានពាក្យក្នុងចិត្តជាច្រើនដែលអូនមិនអាចរៀបរាប់អស់ អូនគ្រាន់តែដឹងថា អូននិងរក្សាចិត្តក្តីស្រលាញ់ មេត្តាធម៌ និងអនុស្សារីយ៍ល្អៗរបស់បងក្នុងចិត្តអូនជារៀងដរាប សូមបងទៅកាន់សុគិតិភពដោយស្ងប់ចិត្ត អូននឹងរឹងមាំជានិច្ចសម្រាប់បង អូនដឹងថាក្តីបំណងរបស់បង គឺចង់ឃើញអូនសប្បាយចិត្ត អរគុណម៉ាក់ប៉ាទាំងសងខាង ដែលបានបំពេញបំណងកូនៗ តែពេលនេះពួកយើងអស់និស្ស័យនឹងគ្នាត្រឹមនេះហើយ Love u forever 07.02.2018 …”។

គួររំលឹងផងដែរថា កំពង់ឆ្នាំង៖កាលពីយប់ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧/០២/២០១៨ វេលាម៉ោង 2:30នាទី នៅលើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ(88-89) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសមត្ថកិច្ច បានដឹកជនរងគ្រោះថ្នាក់ដោយចរាចរណ៍ ពី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មកកាន់មន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់ បានជ្រុលចង្កូត មកបុកតូបលក់ដូរតាមចិញ្ចើមផ្លូវ។


ករណីនេះបានបង្ករអោយ ស្លាប់អ្នកបើកបររថយន្ត០១នាក់ ឈ្មោះវង្ស វាសនា ភេទប្រុស (ជាមន្ត្រីនគរបាលចរាចរណ៍ខេត្ត) នឹងរបួសអ្នកជិះក្នុងរថយន្ត០២នាក់(ជនរងគ្រោះ)ស្រី០១នាក់របួសធ្ងន់ ។

បញ្ជាក់៖ មុនកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវឃុំជ្រៃបាក់ (ស្រុករលាប្អៀរ) ដោយមានអ្នករបួស០២នាក់ស្រី០១នាក់ នៅចំណុចកើតហេតុនោះ។បន្ទាប់មក រថយន្ត (ស៊ីរ៉ែន)របស់នគរបាលចរាចរណ៍ (រថយន្តដែលគ្រោះថ្នាក់) ក៏បានទៅដឹកអ្នករបួស០២នាក់មកកាន់ មន្ទីរពេទ្យខេត្តលុះបើកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូត ទៅបុកតូបលក់ដូរនៅលើចិញ្ចើមផ្លូវ រួចក្រឡាប់បណ្ដាលអោយរងគ្រោះថ្នាក់តែម្ដង ។