ផ្សាយចេញ ៖ 09-Feb-2018 12:56 am 4 months ago

ព្រោះតែចង់បានទូរស័ព្ទដៃ iPhone 8 របស់ខ្លួនមកវិញ បុរសម្នាក់ត្រូវជាប់ដៃនៅក្នុងចាន​បង្គន់ឡើងយូរ បន្ទាប់ពីទូរស័ព្ទដៃរបស់គាត់បានធ្លាក់ចូលក្នុងចានបង្គន់ ហើយគាត់បានព្យាយាមលូកដៃទៅចាប់យករទូរស័ព្ទនោះមកវិញ។ បុរសដែលបានជួបរឿង អកុសលនេះមានឈ្មោះថា Tan ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Liuzhou ខេត្ត Guangxi ប្រទេសចិន។

ក្នុងថ្ងៃកើត ហេតុគាត់បានផឹកស្រាជាមួយនឹងមិត្តភក្តិឡើងស្រវឹង ហើយនៅពេលដែលគាត់ទៅបន្ទប់ទឹកស្រាប់តែគាត់បានជ្រុះទូរស័ព្ទចូលទៅក្នុងចានបង្គន់។ ភ្លាមនោះគាត់បានព្យាយាមលូកដៃយកទៅចាប់ទូរស័ព្ទ ហើយគាត់អាចចាប់ទូរស័ព្ទមែន តែគាត់មិនអាចដកដៃ នោះមកវិញបានទេ។ គាត់ត្រូវជាប់ដៃក្នុងចានបង្គន់ឡើងយូរ នៅពេលដែលឃើញហេតុការណ៍នេះមិត្តភក្តិគាត់បានហៅ​ទូរស័ព្ទ ទៅកាន់ក្រុមអ្នកពន្លត់អគី្គភ័យឲ្យមកជួយធ្វើអន្តរាគមន៍។

២០នាទីក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានមកដល់ ហើយអាចជួយយកដៃរបស់បុរសនោះចេញពីចានបង្គន់បានមែន តែគាត់ត្រូវតែបោះទូរស័ព្ទដៃនោះចោល។ ក្រោយការជួយសង្គ្រោះនេះ ក្រុមអ្នកជួយសង្គ្រោះបន្ទាប់បានព្រមានថា បើលើកក្រោយមានករណីនេះសូមបោះទូរស័ព្ទនោះចោលតែម្តងទៅ កុំព្យាយាមតាមចាប់វាអីនាំតែ មានគ្រោះថ្នាក់ដូចក្នុងករណីខាងលើនេះអីចឹង៕