ផ្សាយចេញ ៖ 06-Feb-2018 08:32 am 3 months ago


 
១. សន្ធឹងដងខ្លួន ឬតម្រង់ខ្នងចង្កេះ និងសម្រាក ៖ ការលាតសន្ធឹងដងខ្លួន និងសម្រាក ក៏ដូចជាការហ្វឹកហាត់ ឬធ្វើលំហាត់ប្រាណទៀងទាត់ គឺធ្វើឲ្យអ្នកបញ្ចេញ
នូវអ័រម៉ូនអង់ដូហ្វីនចូលទៅក្នុងខួរក្បាល។ ការបញ្ចេញអ័រម៉ូននេះជួយបង្កើតអារម្មណ៍នៃសុភមង្គល ហើយក៏ជួយកាត់បន្ថយការតានតឹងនៅក្នុងខ្លួនរបស់អ្នកផងដែរនៅ
ខណៈពេលពង្រឹងសាច់ដុំឲ្យរឹងមាំ។

២. ផ្ដល់ភាពកក់ក្ដៅដល់ជើង ៖ សូមកត់សម្គាល់ថា ការឈឺខ្នងអាចបណ្ដាលមកពីសាច់ដុំ ឬសសៃឈាមរបស់អ្នក។ ការរលាកក្នុងពោះខ្លះដូចជា ជម្ងឺរលាកស្រោម
ពោះក៏នឹងធ្វើឱ្យអ្នកឈឺខ្នងផងដែរ ហើយក្នុងករណីបែបនេះអ្នកពិតជាមិនចង់ប្រើកំដៅផ្ទាល់ទៅនឹងខ្នងរបស់អ្នកឡើយ ព្រោះវានឹងធ្វើឱ្យមានការរលាកកាន់តែខ្លាំងឡើង។ ដើម្បីចៀសវាងបញ្ហានេះ អ្នកត្រូវរក្សាជើង និងបាតជើងឲ្យមានភាពកក់ក្តៅ ហើយត្រូវទៅជួបពិគ្រោះជាមួយអ្នកជំនាញ ព្រោះការរលាកទាំងនោះអាចត្រូវព្យាបាលជាបានដោយទាល់តែប្រើថ្នាំអង់ទីប៊ីយោទិក។

៣. ស្អំខ្នើយកម្ដៅ ឬខ្នើយត្រជាក់ ៖ វិធីនេះភាគច្រើន គឺមានប្រសិទ្ធភាព ប្រសិនបើអ្នកធ្លាប់ទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងកាលពីអតីតកាល។ បន្ទះត្រជាក់ គឺល្អបំផុតក្នុងការប្រើនៅអំឡុងពេល ២៤ ទៅ ៤៨ ម៉ោង បន្ទាប់ពីរងរបួស។ បន្ទាប់ពីរយៈពេល ៤៨ ម៉ោងអ្នកអាចប្តូរទៅស្អំខ្នើយ ឬបន្ទះកំដៅវិញម្ដងបាន ប៉ុន្តែត្រូវចងចាំជានិច្ចថាត្រូវទុកពេលឲ្យស្បែករបស់អ្នកបានសម្រាកផងនៅចន្លោះពេលផ្លាស់ប្ដូរនោះ។ លើសពីនេះទៀត ត្រូវការពារស្បែករបស់អ្នកដោយមិនត្រូវដាក់ស្អំផ្ទាល់ស្បែកឡើយ អ្នកគួរប្រើសម្លៀកបំពាក់ ឬក្រណាត់ មកដាក់លើស្បែកដើម្បីទ្រាប់សម្រាប់ស្អំ។

៤. ផ្លាស់ប្ដូរទម្លាប់នៃការគេងរបស់អ្នក ៖ ការគេងលើពូកដែលគ្មានគុណភាព ឬពូកចាស់ដែលបានប្រើយូរជាង ១០ ឆ្នាំ នឹងធ្វើឲ្យអ្នកជួបប្រទះអាការៈឈឺខ្នងជាក់ជាមិនខាន។ អ្នកប្រហែលជាត្រូវផ្លាស់ប្ដួរបែបបទនៃការគេងរបស់អ្នកផងដែរ ដោយបន្ថែមខ្នើយនៅចន្លោះ ឬក្រោមជង្គង់ ដើម្បីកាត់បន្ថយការតានតឹងនៅលើជង្គង់
និងខ្នងរបស់អ្នក។

៥. កាត់បន្ថយ ឬឈប់ជក់បារីតែម្ដង ៖ ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់ សួត ឈាម ព្រមទាំងបង្កើនហានិភ័យនៃជម្ងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានការស្ទះសរសៃឈាមពេញរាងកាយ ហើយលំហូរឈាមទៅកាន់ជាលិការទន់របស់អ្នកក៏ត្រូវបានកាត់បន្ថយផងដែរ៕

៦. សន្ធឹងគន្លាក់ជង្គង់ផ្នែកក្រោយក្បាលជង្គង់ ៖ ការតឹងនៅត្រង់គន្លាក់ជង្គង់ផ្នែកខាងក្រោយ គឺជាមូលហេតុដែលបណ្ដាលឲ្យកើតភាពតានតឹងនៅផ្នែកខាងក្រោមនៃខ្នង និងសន្លាក់ត្រគាក។ វាជាមូលហេតុមួយដែលតែងត្រូវបានគេមើលរំលង។ ដូច្នេះគ្រាន់តែសន្ធឹងសន្លាក់ជង្គង់ផ្នែកខាងក្រោយឲ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់អាចកាត់បន្ថយការឈឺចាប់ត្រង់ខ្នងរបស់អ្នកបានហើយ។

៧. ជួបពិគ្រោះជាមួយអ្នកឯកទេស ៖ ប្រសិនបើការឈឺចាប់នៅតែបន្តកើតមានមិនព្រមបាត់សោះនោះ អ្នកគួរតែទៅជួបពិនិត្យជាមួយនឹងអ្នកជំនាញដូចជាគ្រូពេទ្យព្យាបាលជម្ងឺទូទៅ ឬគ្រូចាប់សសៃ និងសន្លាក់ ជាដើម។

៨. សាកល្បងហាត់យូហ្គា ៖ ជាញឹកញយបំផុត ការឈឺចាប់ គឺបណ្ដាលមកពីអាការៈនៃការតឹងណែន។ ដោយបង្កើនភាពបត់បែន ឬការពត់ពែនខ្លួននោះ អ្នកនឹងអាចបញ្ចេញនូវភាពតឹងណែនចេញពីរាងកាយបានមួយចំនួនហើយ។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីពត់ពែនរាងកាយបានត្រឹមត្រូវ គឺការហាត់យូហ្គា ដោយសារតែវាតម្រូវឲ្យអ្នកបានធ្វើការលើពត់ពែន ឬបត់បែនតាមរបៀបសមស្រប រួមជាមួយនឹងការសំរាកសាច់ដុំផងដែរ៕
ប្រភព ៖ Brightside