ផ្សាយចេញ ៖ 04-Feb-2018 07:13 am 5 months ago

កុំប្រឹងឃាត់មនុស្សដែលចង់ទៅ! តើហេតុអ្វីអ្នកមិនគួរឃាត់? អ្នកអាចនឹងប្រឹងឃាត់ដោយសារចិត្តអ្នកចង់ឃាត់ តែបើពិចារណាឱ្យដល់ជម្រៅ ទើបយើងដឹងថា យើងមិនគួរឃាត់ ហើយក៏មិនត្រូវឃាត់ដែរ។ ស្វែងយល់ហេតុផលខាងក្រោមនេះរួចហើយ ចូរអ្នកចាំទុកក្នុងចិត្ត រួចហើយពេលធ្លាក់ក្នុងស្ថានភាពបែបនោះ អ្នកត្រូវចាំថា មិនត្រូវឃាត់គេទេ ឱ្យគេទៅចុះ។ ហេតុផល ៤យ៉ាងដែលអ្នកមិនគួរឃាត់មនុស្សដែលចង់ទៅ៖

១.«ព្រោះអ្នកមិនអាចឃាត់គេជាប់ទេ»៖ ពិតណាស់ អ្នកពិតជាចង់ឃាត់ តែបើឃាត់មិនជាប់ដដែលតើអ្នកឃាត់ធ្វើអី? បើមានសង្ឃឹមប្រហែល១%គួរតែឃាត់ដែរ តែមនុស្សដែលចង់ទៅ ផ្លូវថ្មីជាជម្រើសល្អរបស់គេ ដូច្នេះ ១%ក៏គ្មានដែរ។

២.«ចិត្តគេប្តូរហើយ អ្នកមិនអាចប្រែចិត្តគេបានទេ»៖ អ្វីគ្រប់យ៉ាងគឺនៅត្រង់ចិត្តរបស់គេឯនោះ សួរថាតើអ្នកអាចទៅកែប្រែចិត្តគេបានទេ? បើអ្នកព្យាយាមកែប្រែចិត្តគេឱ្យមកស្រឡាញ់អ្នកដូចដើមវិញ នោះមានន័យថាអ្នកបង្ខំគេហើយ និងម្យ៉ាងទៀត អ្នកគ្រាន់តែកំពុងធ្វើរឿងដ៏ឆោតល្ងង់មួយប៉ុណ្ណោះ។

៣.«គេមិនស្តាប់អ្នកទេ»៖ អ្នកអាចនឹងប្រឹងពន្យល់ដោះបោះហេតុផលទៅជាច្រើន តែអ្នកត្រូវដឹងថានៅពេលគេសម្រេចចិត្តហើយ គេមិនស្តាប់អ្នកទេ។ មុនគេទៅ អ្នកប្រហែលធ្លាប់បាននិយាយច្រើនហើយគេមិនស្តាប់ផង តើអាចទេដែលគេនឹងមកស្តាប់អ្នកក្នុងពេលនេះ?

៤.«របស់ដែលបានមកពីការបង្ខំ គ្មានតម្លៃទេ»៖ អ្នកត្រូវយល់ថា ឧទាហរណ៍បើអ្នកឃាត់បាន នោះឃាត់បានតែកាយប៉ុណ្ណោះ ឯចិត្តរបស់គេមិនបាននៅទេ តើវាមានតម្លៃទេ? ស្នេហាមិនអាចបង្ខំទេ បើគេចង់នៅគេនឹងនៅដោយមិនចាំបាច់អ្នកឃាត់ បើគេនៅគេគឺជារបស់អ្នក តែបើគេចង់ទៅ នោះគេលែងជារបស់អ្នកហើយ។ គ្មានតម្លៃទេ៕

ប្រភព ៖ ហាហាហា​សប្បយ