ផ្សាយចេញ ៖ 03-Feb-2018 03:15 pm 5 months ago

តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាអាអូនតូចរបស់ប្រុសៗតែងតែចង្អុលមេឃពេលភ្ញាក់ពីគេងនៅពេលព្រឹក? មានមនុស្សភាគតិចណាស់ដែលដឹងចម្លើយមួយនេះ ព្រោះប្រុសៗមិនដែលប្រាប់អ្នកណាឲ្យដឹងឡើយ ហើយសូម្បីតែបុរសមួយចំនួនក៏មិនដឹងពីខ្លួនឯងដែរ។ ដូច្នេះ ដើម្បីដឹងចម្លើយច្បាស់ អ្នកគួរតែស្វែងយល់ដូចខាងក្រោម៖

– មូលហេតុដែលធ្វើឲ្យអាអូនតូចមនុស្សប្រុសតែងតែងើបឡើងនៅពេលព្រឹក ដោយសារលំហូរឈាមភាគច្រើន រត់បុកខ្លាំងទៅសរសៃអាអូនតូច ទើបបណ្តោលឲ្យជារឹង។ ប៉ុន្តែកត្តាធម្មជាតិមួយនេះ នឹងត្រូវទន់ខ្សោយចំពោះមនុស្សប្រុសដែលមានវ័យ ៦០ឆ្នាំឡើងទៅ។
– មនុស្សប្រុសអាចមានអារម្មណ៍ផ្លូវភេទ នៅគ្រប់ទីកន្លែង ទោះជាកន្លែងធ្វើការ កន្លែងហាត់ប្រាណ ឬនៅលើគ្រែគេងក៏ដោយ។
– មនុស្សប្រុសទោះជាគេងលក់យ៉ាងណា ក៏អាប្អូនតូចនៅតែអាចបាស់ឡើងដែរ។
– មនុស្សប្រុសត្រូវការគេងឲ្យលើសពី៥ម៉ោងក្នុងមួយយប់ ដើម្បីធ្វើឲ្យអ័រម៉ូន អាចកកើតតាមចំនួនស្តង់ដារ។
– អាអូនតូចមនុស្សប្រុស អាចនឹងបាស់ឡើង ៤-៥ដង ក្នុងមួយយប់ៗ ហើយការឡើងរឹងម្តងៗក្នុងរយ:ពេលប្រហែល ២៥នាទី។
– មនុស្សប្រុសដែលមានសុខភាពល្អ និងអ័រម៉ូនបរិបូរណ៍ អាអូនតូចរបស់គាត់តែងតែបាស់ឡើងនៅពេលព្រឹក។ ដូច្នេះ មនុស្សស្រីដែលបានគាត់ពិតជាសំណាងណាស់៕