ផ្សាយចេញ ៖ 29-Jan-2018 05:29 am 5 months ago

អ្នកបានដឹងហើយ អ្នកម្ដាយគ្រប់រូបត្រូវបរិភោគផ្លែឈើអោយបានច្រើន ព្រេាះផ្លែឈើសម្បូរទៅដោយវីតាមីន នឹងសារធាតុខនិជសម្រាប់ផ្គត់ផ្គង់ទារកក្នុងផ្ទៃ នឹងជួយបន្ថែមថាមពលដល់អ្នកជាម្តាយផងដែរ។

ខាងក្រោមនេះនឹងប្រាប់អ្នកអោយដឹង អំពីផ្លែឈើដែលទារកត្រូវការបំផុតផងដែរ។

1. ផ្លែស្ត្របឺរី

ក្នុង អំឡុងបីខែចុងក្រោយ ខួរក្បាល ទារក ឆាប់ លូតលាស់ លឿនបំផុត ដូចនេះ ម្តាយ ត្រូវការ អាស៊ីតខ្លាញ់អូមេហ្គា និង អាស៊ីតខ្លាញ់ ផ្សេង ទៀត។ រសជាតិ ផ្អែម ជូរ របស់ ស្ត្របឺរី សម្បូរ ទៅដោយ សារធាតុទាំងនេះផងដែរ។

2. ក្រូចថ្លុង ក្រូច

ពពួកក្រូច សម្បូរ ទៅដោយ វីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជា ជម្រើស ដ៏ ប្រសើរបំផុត សម្រាប់ ស្ត្រី មាន ផ្ទៃពោះ ក្នុង 3ខែ ចុងក្រោយ។ វីតាមីន C ជួយ ការពារពី ការសម្រាល កូន មិន គ្រប់ ខែ ស្រូប យក ជាតិដែក និង ជាតិកាល់ស្យូម បាន ល្អ និង ជួយ ឱ្យ ទារក លូតលាស់ រឹងមាំ។

3. ល្ហុង

ល្ហុងទុំ សម្បូរ ទៅដោយ វីតាមីន A, C កាល់ស្យូម ជាតិ ដែក…ផ្តល់ សារធាតុចិញ្ចឹម ចាំបាច់ ដល់ គភ៌។

4. ចេក

ចេក មិន ត្រឹមតែ ជួយ ការពារពី ជំងឺ ទល់លាមក ប៉ុណ្ណោះ ទេ តែ ក៏ មាន ផ្ទុក ប៉ូតាស្យូម ជួយ រក្សា ស្ថេរភាព សម្ពាធ ឈាម ផ្តល់ សារធាតុចិញ្ចឹម និង អុកស៊ីសែន គ្រប់គ្រាន់ ដល់ គភ៌ ក្នុង ពេល 3ខែ ចុងក្រោយ។

5. ផ្លែប័រ

វា ផ្ទុក អាស៊ីតខ្លាញ់អូមេហ្គាច្រើន ដែល ជួយ ឱ្យ កូន កើត មក ឆ្លាត អាច ស្រូបយក សារធាតុចិញ្ចឹម បាន ល្អ ផ្តល់ ថាមពល ដល់ ការលូតលាស់ របស់ គភ៌ ក្នុង ខែ ចុងក្រោយ។ ញ៉ាំ ប័រ មិន ធ្វើឱ្យ ស្ត្រី ទល់លាមក ធាត់ កើត ជំងឺ ទឹកនោមផ្អែម ខ្លាញ់ ក្នុង ឈាម ឡើយ។

6. ម្នាស់

ស្ត្រី មិន ហ៊ាន ប៉ះពាល់ ម្នាស់ ទេ ព្រោះ ខ្លាច ធ្វើឱ្យ កន្ត្រាក់ ស្បូន រលូត កូន។ វេជ្ជបណ្ឌិត និយាយ ថា ម្នាស់ សម្បូរ ទៅដោយ វីតាមីន ច្រើន។ ទទួលទាន វា តិចៗ នៅពេល ជិត សម្រាល វា នឹង ផ្តល់ សារធាតុចិញ្ចឹម ដល់ រាងកាយ ជួយ ឱ្យ កូន ឆាប់ កើត។

7. ដូង

ទឹកដូង សម្បូរ ទៅដោយ សារធាតុខនិជ ជួយ ដល់ ការលូតលាស់ របស់ គភ៌ ប្រឆាំង នឹង ជំងឺ។ ប៉ុន្តែ ត្រូវ ចាំ ថា បង់ អំបិល បន្តិច ចូល លាយ ទឹកដូង ផង។

8. ផ្លែ ស្រកានាគ

វា ជួយ រក្សា កម្តៅ ក្នុង ខ្លួន ការពារ និង ព្យាបាល ពី ជំងឺ គ្រុនក្តៅ។

9. ផ្លែខីវី

ផ្លែខីវី នេះ មាន ផ្ទុក វីតាមីន ទប់ទល់ នឹង ភាពចាស់ កាត់បន្ថយ ពី ជំងឺ ហឺត និង ត្រអក៕

ប្រភព: amapapa