ផ្សាយចេញ ៖ 20-Jan-2018 10:23 am 5 months ago

បើនិយាយដល់Messege Appដែលពេញនិយមបំផុតក្នុងស្រុកយើង Messengerហាក់ដូចជាមានប្រៀបជាងគេបំផុតសម្រាប់មនុស្សគ្រប់វ័យដោយសារតែវាតភ្ជាប់មកស្រាប់ពីFacebookមិនធ្វើអោយយើងពិបាកAddឬស្វែងរកច្រើន។ត្បិតថាMessengerពេញនិយម ព្រមទាំងមានមុខងារសម្បូរបែប ប៉ុន្តែមនុស្សភាគច្រើនប្រើវាត្រឹមតែការសន្ទនាតែប៉ុណ្ណោះ។នេះជាមុខងារបន្ថែមដែលយើងអាចអោយMessengerធ្វើបាន៖

១.លេងហ្គេម៖ ប្រើMessengerលេងGameក្នុងGroup Chatកាន់តែធ្វើអោយយើងរីករាយមួយកម្រិតទៀត។

២.រៀបចំគម្រោងដើរលេង៖ ការជជែកគ្នារៀបគម្រោងដើរកម្សាន្តជារឿងដ៏ពេញនិយមមួយ ប៉ុន្តែវារឹតតែងាយស្រួលបើយើងសាកល្បងប្រើKayakដែលមានក្នុងMessengerស្រាប់ដើម្បីរៀបគម្រោងដើរ។

៣.ឆាតបែបអាថ៍កំបាំង៖ ប្រសិនបើយើងមិនចង់អ្នកណាផ្សេងឃើញសាររបស់យើងពេលឆាតរួច មុខងារSecret Chatអាចជួយបាន ដោយវានឹងលុបសារដែលយើងឃើញហើយក្នុងរយៈពេលដែលយើងកំណត់ណាមួយ។

៤.បង្កើតPlaylistបទចម្រៀងជាមួយមិត្តភក្តិ៖ នៅពេលដែលយើងចូលចិត្តស្តាប់ចម្រៀងដូចគ្នានិងចង់ចែករំលែកបទនោះ Messengerក៏អាចជួយបានដែរ។

៥.បង្កើតPoll៖ នៅពេលដែលក្នុងGroupមានសមាជិកច្រើន ហើយយើងចង់សម្រេចអ្វីមួយតាមមតិភាគច្រើន Pollជាជម្រើសដ៏ល្អមួយ។

៦.បង្កើតEvent៖ នៅក្នុងCelendarយើងអាចបង្កើតPlanផ្ទាល់ខ្លួន នៅក្នុងMessengerក៏ដូចគ្នាដែរ។

ទាំងនេះសុទ្ធសឹងជាមុខងារដែលដំណើរការបាននៅក្នុងស្រុកយើង ប៉ុន្តែបើនៅប៉ែកអឺរ៉ុបនិងអាមេរិកវិញ Messengerអាចទាំងផ្ញើរលុយ កក់ភោជនីយដ្ធាន ប្រើបញ្ជាបិទបើកគ្រឿងអេឡិចត្រូនិកក្នុងផ្ទះពីចម្ងាយបានទៀតផង។

ប្រភព៖​ Techradar