ផ្សាយចេញ ៖ 18-Jan-2018 09:39 am 5 months ago

បើទោះជាជំនឿ និងការទស្សន៏ទាយវាគ្រាន់តែជា ផ្នែកអរូបីមួយ នៃជីវិត តែភាគច្រើន វាក៏អាចជួយលើកទឹកចិត្តយើង មានជំនឿចិត្តលើខ្លួនឯងរហូតដល់សំរេចកិច្ចការទាំងនោះបាន ផងដែរ។ ​ជោគវាសនា​ខ្ពស់​ជាងគេ ​តែង​ធ្វើ​អ្វី​ៗ​ឆាប់​ទទួល​បាន​ជោគជ័យ ​និង​ក្លាយ​ជា​អ្នក​ធំ​មាន​ទ្រព្យ​ដោយ​ងាយ តើនេះមក​ពី​មូលហេតុ​អ្វីដែរ​?

 

នៅមិនយូរទៀតទេ ពិធីបុណ្យចូលឆ្នាំចិន «ឆ្នាំច» ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះហើយ។ អ្វីដែលមិនបំភ្លេចនោះគឺរឿង «ឆ្នាំឆុង» ព្រោះបើតាមទំនៀមទម្លាប់ ប្រជាជនចិន ជាច្រើនតែងតែមានអបិយជំនឿ ទាក់ទង នឹងរឿងឆុងឆ្នាំយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគេតែងគិតថា វាជាហេតុផល ដែលបណ្ដាលឲ្យយីអ៊ុនធ្លាក់ចុះ រកស៊ី មិនរីកចម្រើន ឬមានជំងឺឈឺជាដើម។

ទំនាយហោរាចិន : ឆ្នាំ​រោង និង​ឆ្នាំ​ច ឆុង ១០០ភាគរយ ឬ​ឆុងខ្លាំង ចំណែក​ឯ​ឆ្នាំ​ឆ្លូវ និង​ឆ្នាំ​មមែ ឆុង​ ៥០ភាគរយក្នុងពេលចូលឆ្នាំចិន ឆ្នាំចរ ឆ្នាំ២០១៨នេះ។

ទំនាយហោរាចិនសែ លោកគ្រូ កុក ឡុង ឆ្នាំដែលឆុងទាំង៤ (ឆ្លូវ​ រោង មមែ ច)​ សូមប្រយ័ត្ន!​ ហាមធ្វើរឿងសំខាន់៣យ៉ាង៖

ទី១៖ យល់ល្អកុំសាងសង់ផ្ទះ ជួលជុល ឬបើកការដ្ឋានសាងសង់អ្វីឡើយ។ តែប្រសិនណាបើជ្រុលទៅហើយ គឺគួរណាស់ត្រូវឲ្យអ្នកដទៃ ឬបងប្អូនសាច់ញាតិ ជាអ្នកគ្រប់គ្រង មើលការខុសត្រូវ និងថែមទាំងហាមប្រាប់ មិនឲ្យចូលកន្លែងសាសង់ឡើយ។

ទី២៖ បុណ្យសព សាកសព ក្តារមឈូស បើយល់ល្អត្រូវផ្ញើរសំបុត្រទៅ (ផ្ញើរលុយចូលបុណ្យ) ចាំដល់បុណ្យ៧ថ្ងៃ ឬ១០០ថ្ងៃចាំទៅ តែយល់ល្អបើចៀសបាន គឺកុំទៅចូលរួមតែម្តង ទើបជាការប្រសើរ។ មួយវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សម្រាប់ចិនបើគេយកលុយចូលបុណ្យខ្មោច គឺគេចងលេខលេស ដូចជាលេខ១ ៣ ៥ និងលេខ៧ តែដាច់ខាតហាមលេខ៩ ព្រោះលេខ៩ ចិនគេតែងចំណាំថា ជាលេខសុនខ (ឆ្កែ) និងមួយវិញទៀតមានន័យថា «យូរអង្វែង» ។

មានន័យថា ប្រសិនបើអ្នក ចូលលុយបុណ្យសពដែលមានលេខ៩ នោះមានន័យថា សាកសពឬអ្នកស្លាប់ ច្បាស់ជានឹកដល់អ្នក ឬស្រួលមិនស្រួល គេនឹងអាចមកយកអ្នកទៅជាមួយនឹងគេផងដែរ។ ដោយឡែក សម្រាប់អាពាហ៍ពិពាហ៍ ឬបុណ្យខួប ចិនគេតែងចងលុយជាលេខគូ រួមមានដូចជាលេខ ៦និងលេខ៨ ដែលតំណាងឲ្យសំណាងល្អ មានលាភមានជ័យ។

ទី៣៖ កុំមើលគេសែនរៀបអាពាហ៍ពិពាហ៍ កុំចូលបន្ទប់ជួយរៀបជើងមុងឲ្យគេ ហើយក៏កុំលួចមើលគេផ្សំដំណេក ក្របទឹកឃ្មុំឲ្យសោះ ។

អាស្រ័យហេតុនេះត្រូវប្រញាប់ស៊ែរចេញ បួងស៊ួងខំមិនលេខង៉ូវហេង(ក្នុងអត្តបទ)លើករាសីជាបន្ទាន់ ដើម្បីកាត់ស៊យ កាត់គ្រោះ យកលាភហេងហេងឆ្នាំថ្មី ២០១៨ នេះ ផ្តាច់ស៊យ ផ្តាច់គ្រោះ (សាធុ សាធុ សាធុ) សូមបួងសួងដល់ ទេវតារក្សាភពផែនដី ទេវតាទ្រព្យ ទេវតាសំពៅហ្លូង និងវត្ថុសក្តិសិទ្ធក្នុងលោក ជួយតំឡើងរាសី ជួយកាត់ស៊យ កាត់គ្រោះ ដល់ ឆ្នាំទាំង ៤ នេះ ឲ្យជួបតែសុខសប្បាយ ហេងហេង មានលាភ មានជ័យ និងជៀសឲ្យផុតពីគ្រោះចង្រៃផងទាំងពួង ជារៀងរហូត…

យើងខ្ញុំ CTMEDIANEWS  សូម(ស៊ែរបួងសួង!) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យ ជួបតែលាភសំណាង ទ្រព្យធន យសសក្តិនិង ពោរពេញទៅដោយសេចក្តី​សុខសុភមង្គល​ជា​រៀងរហូត៕

សូមឲ្យគ្រោះ ក្លាយជាលាភ ទុក្ខសោកផងទាំងពួង រលាយអស់ ប្តូរជាទ្រព្យសំណាង ហូរចូលហូរហៀរ មានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស
បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ប៉ងប្រាថ្នាអ្វី នឹងបានសំរេច ដូចក្តីបំណង គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។

ឆ្នាំឆ្លូវ (ខំមិន ២២២២​) សូមឲ្យឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។

ស៊ែរចេញបួងស៊ួង! ស៊យៗ គ្រោះភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ។ យីអ៊ុន​របស់​លោកអ្នក នឹងចាប់ផ្តើមមានហ៊ុងស៊ុយវិញហើយ ក្នុងឆ្នាំថ្មី ២០១៨នេះ ផ្តាច់ស៊យ ផ្តាច់គ្រោះ ជាពិសេសមា​នភា​ព​ល្អ​ប្រពៃ ធ្វើអ្វីតែងសំរេច ពោរពេញដោយលាភសំណាង។

ឆ្នាំរោង (ខំមិន ១៦៨) សូមឲ្យលោកអ្នក មានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ។

ស៊ែរចេញបួងស៊ួង!​ ស៊យៗ គ្រោះភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ។​ ក្នុងឆ្នាំថ្មី ២០១៨នេះ ផ្តាច់ស៊យ ផ្តាច់គ្រោះ មានជោគ​សិរី ពោរពេញដោយលាភសំណាង មាសប្រាក់ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​សូមឲ ផ្ដល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញ ចិត្ដផង​។

ឆ្នាំមមែ (ខំមិន ​៥៥៥៥) សូមឲ្យលោកអ្នកជួបតែរឿងល្អៗ ក្នុងជីវិត មានលាភ មានសំណាង ជួបតែមនុស្សជួយ ជ្រុំជ្រែង ព្រមទាំងមានលាភសំណាងធំៗ ចូលឆាប់ៗ នេះ។

ស៊ែរចេញបួងស៊ួង!ស៊យៗ គ្រោះភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ។ ក្នុងឆ្នាំថ្មី ២០១៨នេះ ផ្តាច់ស៊យ ផ្តាច់គ្រោះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ និងពោរពេញដោយលាភសំណាងពេញមួយខែ ​ហើយ​បើទោះបី​ធ្វើ​អ្វី​ ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​ និង​ទទួលជោគជ័យ​ជានិច្ច​។​ ការរស់នៅសូមឲ​ជួប​ភាពស្រស់​ស្រាយ ​និង​មានការ​ជួប​សេចក្តី​សុខដុម​ណាស់​ផង​។​

ឆ្នាំច (ខំមិន ៨៨៨៨) សូមឲ្យលោកអ្នកសម្រេចការងារតូចធំមានតែអ្នកគាំទ្រ ហើយថ្ងៃមុខ អ្នកនឹងក្លាយជាដង្ខៅ អ្នកមានទ្រពមហិមា ឬក៏ មហាសេដ្ឋីប្រាក់លានដុល្លារ

ស៊ែរចេញបួងស៊ួង! ស៊យៗ គ្រោះភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ។ ក្នុងឆ្នាំថ្មី ២០១៨នេះ ផ្តាច់ស៊យ ផ្តាច់គ្រោះ យីអ៊ុន​របស់​លោកអ្នកចាប់ផ្តើមមានហ៊ុងស៊ុយវិញហើយ ដោយសារតែលោកអ្នកមានលាភសំណាងផងនោះ វាពិតជាផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ កិច្ចការងារ ពីព្រោះ​ថា​តែង​មាន​ការ សហការ​ពី​អ្នក​ដទៃ​និង​ហុច​ផ្លែផ្កា​មក វិញ​គ្រាន់​ជាទី​ពេញចិត្ដ​ជានិច្ច ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។

វីធីរំដោះគ្រោះតាមទំនាយហោរាចិនសែឆុតបំផុត​៖ បុគ្គលអ្នកឆុងឆ្នាំ ឬអ្នកដែលចង់ឲ្យសត្វខ្លាស រំដោះគ្រោះឲ្យទាំងអស់ ត្រូវមានដង្វាយសំខាន់៣មុខ យកពីណាក៏បាន ដែលមានដូចជា សាច់ជ្រូកមួយដុំ ស៊ុត និងយីហ៊ឺក្រៀម ព្រមទាំងក្រដាសសែន ផ្លែឈើ ទៀនធូប។

ឆ្នាំឡាក់ឆុងទាំង៤សូមកុំព្រងើយកន្តើយឲសោះ! វិធីរំដោះគ្រោះ សម្រាប់អ្នកដែលមានឆ្នាំឆុងទាំងអស់ អាចអនុវត្តន៍វាបានដោយខ្លួនឯង ដោយត្រូវយកស៊ុត (ពងមាន់ឬពងទា) ចំនួន២គ្រាប់ សាច់ជ្រូកបីជាន់ (ឆៅ) ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លាស ប៉ុន្តែបើរូបសំណាកខ្លាស នៅក្នុងវត្តទើបស័ក្តិសិទ្ធិជាង រួចអុជធូបចំនួន៣សរសៃ និយាយបែរបន់៖ (ស៊ែរចេញបួងស៊ួង) ស៊យៗ គ្រោះភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ។

បន្ទាប់មក យកសាច់ជ្រូកបីជាន់ញាត់ចូលមាត់ រូបសំណាកខ្លាស រួចយកពងទៅគោះជាមួយនឹងក្បាល រូបសំណាកខ្លាស ឲ្យបែក ទើបយកពងនោះ ទៅគប់ចោល ដើម្បីឲ្យគ្រោះស៊យចេញឆ្ងាយ ទៅតាមនោះ។

ការធ្វើបែបនេះ អាចជួយរំដោះគ្រោះទាំងពួង ដែលអាចកើតឡើងជា យថាហេតុ ដូច្នេះជនប្រុសស្រីដែល មានឆ្នាំឆុង សូមប្រញាប់មកកាត់គ្រោះ ដើម្បីសេចក្ដីសុខ អ្នកទាំងអស់គ្នា ដែលត្រូវធ្វើចាប់ពីពេលនេះរហូតដល់ថ្ងៃចូលឆ្នាំចិន (១៦-១៨ កុម្ភះ ២០១៨)។

ជាមួយគ្នានេះដែរ លោកតាឡា ក៏បានបន្តថា សម្រាប់អ្នកដែលរវល់ គ្មានពេលទំនេរទេ អាចធ្វើកិច្ចជំនួស ដោយឲ្យអ្នកផ្ទះ យកសម្លៀកបំពាក់ បុគ្គលដែលមានឆ្នាំឆុងដូចបានរៀបរាប់ខាងលើ មករៀបចំពិធីរំដោយគ្រោះសូត្រមន្តស្រោចទឹកជំនួស រួចយកខោអាវនោះទៅបន្តែតទឹកចោលឲឆ្ងាយ ក៏បានដែរ។

ដោយឡែក ក្នុងករណីអ្នកដែលខកខាន មិនបានមកកាត់គ្រោះនោះទេ គ្រោះចង្រៃទាំងនោះ អាចធ្វើឲ្យយើងជួបរឿងមិនល្អ ដូចជា អាចនឹងជួបគ្រោះថ្នាក់ តាមផ្លូវក៏ថាបាន ឬរឿងល្អប្ដូរទៅជាអាក្រក់ខាតបង់លុយកាក់ ពេលខ្លះអាចនឹងមាន ការទាស់ទែង ពាក្យសម្ដីគ្នា និងឈាន ដល់ការប្រើហិង្សាទៀតផង។

 

ខណៈ​រដូវកាល​ចូលឆ្នាំ​ចិនឆ្នាំថ្មី​ជិត​មកដល់​ គេ​សង្កេត​ឃើញ​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​មាន​កាត់សែ​ស្រឡាយ​ចិនទាំង​ឡាយ​នៅក្នុង​រាជធានីភ្នំពេញ​ ជា​ពិសេស​អ្នក​ដែល​មាន​ឆ្នាំឆុង​នឹងឆ្នាំវក​នោះ រួសរាន់​នាំ​គ្នាទៅសែន​ ឬ​ធ្វើ​ពិធី​រំដោះ​គ្រោះ​នៅឯ​វិហារ​ចិនខ្លាស ដ៏ពូកែ​ស័ក្តិសិទ្ធិមួយ​ស្ថិតនៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ដវត្ដភ្នំ។​​ តង្វាយ​សំខាន់បី​មុខ​មាន​សាច់​ជ្រូក​ឆៅ​ ស៊ុត​មួយ​គូ និង​យីហ៊ឺ។

ថ្លែង​ពីជំនឿ​ប្រវត្តិ​ រូប​សំណាក​សត្វខ្លាស ​នៅឯ​រមណីយ​ដ្ឋាន​ទេសចរណ៍ និង​ប្រវត្តិ​សាស្រ្ដ​វត្ដ​ភ្នំ​វិញ​ សាងសង់ឡើង ​ក្រោម​ជំនឿ​ តៗគ្នាពី​រឿង​ព្រេងនិទាន​របស់​ប្រទេស​ចិន។ រឿង​ព្រេងនោះ​មាន​តំណាល​ថា កាល​ដើម​ឡើយ​ នៅស្រុកចិន​មាន​កើតក​លិយុគ​ ស្រុក​ធ្វើ​ស្រូវ​ដំណាំ​មិនបាន​ផល មាន​ចោរ​កម្ម​ លួច​ឆក់​ប្លន់​គ្រប់​បែបយ៉ាង​។

ដោយ​ឃើញ​ដូច​នេះ​ទេវ​តា​មួយ​អង្គ ក៏​បាន​និម្មិត​ខ្លួនជាសត្វ​ខ្លាស​ មក​ជួយ​ដល់​មនុស្ស​ទាំង​ពួង​ ជួយទាំង​មនុស្សអាក្រក់​ឲ្យ​ទៅ​ជា​ល្អ ព្រម​ទាំង​សត្វ​នៅ​ក្នុង​ភូមិ​កុំ​មាន​រោគា​ គ្មាន​ទុក្ខ​ភ័យ​អ្វីទាំង​អស់​។ ក្រោយ​មក​ដោយ​ឃើញដូច​នេះ អ្នក​ស្រុក​អ្នកភូមិ​ទាំង​អស់​ក៏​បានដឹង​ ហើយ​ក៏​នាំគ្នា​ធ្វើរូប​សំណាក​សត្វ​ខ្លាស​នោះ ​ទុកសម្រាប់គោរព សែនព្រេន​រហូត​បន្សល់​នូវ​ជំនឿ មក​ដល់បច្ចុប្បន្ន​​នេះ​ឯង​៕

សូមអធ្យាស្រ័យរាល់កំហុសឆ្គងដោយអច្ចេតនាផ្សេងៗ យើងខ្ញុំ CTMEDIANEWS  សូម(ស៊ែរបួងសួង!) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យ ជួបតែលាភសំណាង ទ្រព្យធន យសសក្តិនិង ពោរពេញទៅដោយសេចក្តី​សុខសុភមង្គល​ជា​រៀងរហូត៕

ប្រភព ៖ CTMEDIANEWS