ផ្សាយចេញ ៖ 01-Jan-2018 08:16 am 6 months ago

កវីនិពន្ធដ៏ល្បីល្បាញ់ វិល្លៀម ស្ហេកស្ពៀរ [ William Shakespeare ] បានពោលថា “ប្រសិនជាស្រឡាញ់ បែរជាឈឺចាប់ ចូរបន្ថែមក្តីស្រឡាញ់ឱ្យខ្លាំង បើបានបន្ថែមក្តីស្រឡាញ់ខ្លាំងរួចហើយ តែបែរជាឈឺចាប់ខ្លាំងថែមទៀត ចូរបង្កើនការស្រឡាញ់ឱ្យកើនឡើងទ្វេដងទៀត ហើយបើបានជាបង្កើនការស្រលាញ់កើនឡើងទ្វេដងហើយ បែរជាទទួលការឈឺចាប់កើនឡើងទ្វេដងទៀត ចូរស្រឡាញ់ឱ្យខ្លាំងឡើងទ្វេដង ទ្វេគុណរហូតដល់លែងមានអារម្មរណ៍ឈឺចាប់”។

អ្នកដែលរឹងមាំបំផុតនៅក្នុងរឿងស្នេហា គឺអ្នកយល់ច្បាស់ពីសេចក្តីស្នេហា។ អារម្មណ៍ដែលយើងសប្បាយចិត្តបំផុត ពេលឃើញមនុស្សយើងស្រឡាញ់មានសេចក្តីសុខ ទោះបីជាគេនៅក្បែរនរណា ហើយក៏អាចធ្វើឱ្យយើងស្រក់ទឹកភ្នែក ពេលឃើញមនុស្សដែលយើងស្រឡាញ់យំ នោះហើយជាសេចក្តីស្នេហាពិត។

ចុងក្រោយ ស្នេហាពិត ក៏អាចនឹងធ្វើឱ្យយើងពេញចិត្តស្តាប់រឿងឈឺចាប់ទាំងឡាយរបស់មនុស្សជាទីស្រឡាញ់របស់យើង ដោយគ្មានការស្តាយក្រោយ។

*ដកស្រង់ចេញពីសៀវភៅ «The Great Book of Best Quotes of All Time»