ផ្សាយចេញ ៖ 30-Dec-2017 07:32 am 6 months ago

បុរស ​មួយ​ចំនួន​មិន​ហ៊ាន​និយាយ​ពាក្យ​ថា​ស្រឡាញ់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ពេញ​ ចិត្ត​បាន​ដឹង​នោះ​ទេ ព្រោះ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត។ មាន​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ក្លាច​ពេល​ដែល​និយាយ​ចេញ​មក​ធ្វើ​ ឲ្យ​នាង​ខឹង​លែង​បាន​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​​ដូច​មុន ហើយ​ខ្លះ​ទៀត​មាន​ភាព​អៀន​ខ្មាស​ច្រើន​រក​ហារ​មាត់​និយាយ​មិន​រួច។ ប៉ុន្តែ​អ្នក​អាច​សង្កេត​មើល​តាម​រយៈ​កាយ​វិកា និង​ទង្វើ​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ​ចំពោះ​អ្នក ប្រសិន​បើ​គេ​ស្រឡាញ់​អ្នក​មែន​ពិត សកម្មភាព​របស់គាត់​និង​បញ្ចេញ​មក​ដោយ​ឯងៗ។

១. បុរសម្នាក់ដែល​ពិតជា​មានស្នេហា​ជាមួយ​នឹងអ្នក គេតែង​តែចង់​ចាំនូវអ្វីៗ​ដែល​អ្នកបាន​និយាយ បើទោះ​បីជាវា​មិន​សំខាន់​ក៏ដោយ ក៏គាត់​គិតថា​សំខាន់​ដែរ។

២. ប្រសិនបើគាត់ស្រឡាញ់អ្នក​ពិតប្រាដក​មែន គាត់​ប្រាដក​ជាស្វែង​រកវិធី​ដើម្បី​ធ្វើឱ្យ​ជីវិត​របស់អ្នក​ល្អប្រសើរ​ជាងមុន។
ជាពិសេសនៅពេលដែលអ្នកឈឺគាត់​មិនត្រឹម​តែចង់​នៅថែទាំ​អ្នក​ប៉ុណ្ណោះទេ សូម្បីតែ​ការធ្វើ​ម្ហូបក៏គាត់​ចូលទៅ​ចម្អិនឱ្យដែរ។

៣. គាត់តែងតែចាត់​ទុក​អ្នក​ ជាផ្នែកមួយ​នៃផែនការ​ដ៏ធំក្នុង​ជីវិត​របស់​គាត់។ គាត់​តែងតែ​និយាយ​អំពីជីវិត និងក្តី​សុបិន្ត​របស់​គាត់​ជាមួយ​នឹងអ្នក ហើយ​អ្នកគឺ​ជាមនុស្ស​ដ៏សំខាន់​នៅក្នុង​ក្តីស្រមៃនោះ។

៤. នៅពេលដែលដើរនៅក្នុងហ្វូង​មនុស្ស ឬឆ្លងកាត់​ផ្លូវគាត់​តែងតែ​កាន់ដៃ​អ្នកជាប់​ជានិច្ច​ព្រោះក្លាច​អ្នកមាន​បញ្ហា។ ជាពិសេស​គាត់​តែងតែ​ចង់​ការពារ និងធានា​សុវត្ថិភាព​ចំពោះ​អ្នក​គ្រប់ពេល។

៥. គាត់តែងផ្តល់តម្លៃដល់រូបអ្នក​ជានិច្ច នៅពេល​ដែលអ្នក​សម្រេច​ចិត្តចង់​ធ្វើអ្វីមួយ​ទាក់ទង​និង​ជីវិត​របស់​អ្នក។

៦. នៅពេលដែលនិយាយជាមួយបុរសផ្សេង គាត់តែង​តែកាន់​ដៃអ្នក ឬឈរកៀក​អ្នក​ជានិច្ច ព្រោះចង់​បញ្ជាក់ថា​មិនចង់ឱ្យ​បុរស​ផ្សេង​មកក្បែរ​នាង​ឡើយ។

៧. គាត់គោរពអ្នក និងចាត់ទុកអ្នកជាមនុស្សដែល​មាន​តម្លៃ​បំផុត។ ពេល​ដែល​នៅជា​មួយអ្នក ទោះបី​ជាមាន​ក្មេងស្រី​ផ្សេងទៀត​ស្អាតជាង​អ្នកយ៉ាង​ណាក៏​ដោយ​ក៏គាត់​មិន​រវីរវល់ដែរ។

៨. អ្នកគឺជាមនុស្សចុងក្រោយដែលគាត់និយាយ​ទៅកាន់ ឬផ្ញើរ​សារទៅ​នៅពេល​យប់។ ប្រសិន​បើគាត់​ស្រឡាញ់​អ្នកខ្លាំង អ្នកនឹង​ក្លាយ​ទៅមនុស្ស​សំខាន់​ដែលគាត់​ត្រូវគិត​មុនគេ និងចុង​ក្រោយ​ជារៀង​រាល់ថ្ងៃ ពេល​ដែល​ចូល​គេង និង​ភ្ញាក់​ពីគេង។

៩. គាត់តែងតែខិតខំប្រឹងធ្វើកិច្ចការអ្វីមួយ​ដើម្បី​ឱ្យ​មិត្ថភក្តិ ឬក្រុម​គ្រួសារ​របស់អ្នក​ពេញចិត្ត។ គាត់​តែងតែ​ខ្វល់ខ្វាយ​ពីអ្វី​ដែល​មិត្តភក្តិ ឬក្រុម​គ្រួសារ​របស់អ្នក​បាន​និយាយ ព្រោះខ្លាច​មានការ​ប៉ះពាល់​ដល់ទំនាក់​ទំនង​របស់​អ្នក​ទាំងពីរ។

១០. ទោះបីជាអ្នកមានកំហុសឆ្គងមកលើរូបគាត់ ក៏គាត់នៅតែមិនប្រកាន់ដែលព្រោះនេះគឺជាក្តីស្រឡាញ់ពិត។

១១. រាល់ផែនការដែលគាត់បានរៀបចំសម្រាប់ថ្ងៃអនាគត់ក៏គាត់និយាយប្រាប់អ្នកដែល ហើយ​សូម្បីតែ​ការំខានពីមិត្តភក្តិ​របស់​គាត់​ក៏គាត់​និយាយ​ប្រាប់ដែល។

១២. គាត់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជំនួយដល់អ្នកគ្រប់ពេល ទោះបីជាគាត់មាន​ការរវល់​យ៉ាង​ណាក៏​នៅតែឆ្លៀត​មកជួយ​អ្នកដែល។

១៣. គាត់មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកឡើយ ហើយគាត់នឹងបង្កើតកម្មវិធី ឬទិញ​របស់​ខ្លះជូនអ្នក​ ទោះបីជា​មិនធំ​ដុំក៏ដោយ៕