ផ្សាយចេញ ៖ 24-Dec-2017 03:41 am 6 months ago

យើងបានដឹងហើយថា អាកាសធាតុប្រែប្រួលមិនទៀងជារៀងរាល់ខែ រាល់ថ្ងៃ ជួនភ្លៀង ជួនក្តៅ ជួនរងារ ស្ទើរតែតាមមិនទាន់ សូម្បីតែរាងកាយរបស់មនុស្សយើង ក៏មិនអាចស៊ាំរាល់ការប្រែប្រួលទាំងអស់នេះដែរ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនងាយនឹងកើតជំងឺតម្កាត់ផ្សេងៗ ជាច្រើនមុខណាស់។ ជាពិសេសគឺ រោគ ក្អក ស្លេស និងផ្តាសាយនោះតែម្តង។

រាល់ពេលឈឺម្តងៗ មិនថាយើងមិនថាគេ ស្អប់បំផុតគឺរឿងលេបថ្នាំ បើឈឺតិចល្មមៗមិនអីទេ ចុះបើឈឺខ្លាំងហើយ ក្អកក៏ខ្លាំងទប់មិនបាន បំពង់កក៏ឈឺ ស្លេសក៏ជាប់ក ពេលខ្លះហូរសម្បោរមកពិបាកទ្រាំទៀត រឿងអីដែលថា ចៀសផុតពីការប្រើថ្នាំពេទ្យដែលពិបាកលេបទាំងនោះ។

ប៉ុន្តែនៅពេលនេះ អ្នកមិនចាំបាច់លេបថ្នាំនាំតែពិបាកខ្លួននោះទេ ព្រោះវិធីធម្មជាតិមានច្រើនណាស់សម្រាប់ព្យាបាលជំងឺស្រាល តែពិបាកក្នុងខ្លួន និងពិបាកធ្វើការទាំងអស់នោះបាន។

ដូច្នេះ ថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្ត ធ្វើទឹកសឺរ៉ូបែបធម្មជាតិងាយៗមួយមុខ ដែលអាចជួយធ្វើឱ្យអ្នក អស់កង្វល់រឿងបញ្ហា ក្អក ស្លេស និងផ្តាសាយបាន៖

អាកាសធាតុប្រែប្រួលមនុស្សជាច្រើនងាយនឹងកើតជំងឺតម្កាត់ផ្សេងៗជាច្រើនមុខណាស់ ជាពិសេសគឺ រោគ ក្អក ស្លេស និងផ្តាសាយនោះតែម្តង

# វិធីធ្វើទឹកសឺរ៉ូបំបាត់ក្អក ឈឺក និងស្លេស
គ្រឿងផ្សំ៖

– ទឹកម្នាស់ស្រស់ៗ ១ពែង (យកផ្លែម្នាស់ស្រស់ៗ ទៅក្រឡុក ឬកិន ​សឹមច្រោះយកតែទឹក)

ទឹកម្នាស់ស្រស់ៗ ១ពែង (យកផ្លែម្នាស់ស្រស់ៗទៅក្រឡុក ឬកិន ​សឹមច្រោះយកតែទឹក)
– ទឹកក្រូចឆ្មារសម្បកលឿង ១ភាគ៤ពែង (ប្រើក្រូចឆ្មារធម្មតាក៏បាន ប៉ុន្តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាងបន្តិច)

ទឹកក្រូចឆ្មារសម្បកលឿង ១ភាគ៤ពែង (ប្រើក្រូចឆ្មារធម្មតាក៏បាន ប៉ុន្តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាងបន្តិច)
– ទឹកឃ្មុំ ១ស្លាបព្រាបាយ

– អំបិល បន្តិច (មួយចិប)

– ម្សៅម្ទេស ឬម្ទេសហ្មត់ បន្តិច (មួយចិប ប្រសិនជាគ្មានមិនបាច់ដាក់ក៏បាន)

ទឹកឃ្មុំ ​អំបិល ​និង ​ម្សៅម្ទេស ​(ម្ទេសហ្មត់)
ការអនុវត្ត៖

– ងាយៗ គ្រាន់តែលាយគ្រឿងផ្សំទាំងអស់ ខាងលើបញ្ចូលគ្នាឱ្យក្លាយជាល្បាយទឹកមួយស្មើសាច់ល្អ។

– បន្ទាប់មក អ្នកអាចច្រកទុកក្នុងទូទឹកកកប្រើការបានហើយ ដោយត្រូវទុក មិនត្រូវឱ្យលើសពីមួយអាទិត្យឡើយ។

ងាយៗ គ្រាន់តែលាយគ្រឿងផ្សំទាំងអស់ ខាងលើបញ្ចូលគ្នាឱ្យក្លាយជាល្បាយទឹកមួយស្មើសាច់ល្អ
– រាល់ពេលអ្នកក្អក ឈឺក ឬស្លេសជាប់ក អ្នកអាចទទួលទានទឹកសឺរ៉ូនេះ ម្តង ១ទៅ ៣ស្លាបព្រាជាការស្រេច។

រាល់ពេលអ្នកក្អក ឈឺក ឬស្លេសជាប់ក អ្នកអាចទទួលទានទឹកសឺរ៉ូនេះ ម្តង ១ទៅ ៣ស្លាបព្រាជាការស្រេច
# គុណប្រយោជន៍
ទឹកសឺរ៉ួនេះ សម្បូរទៅដោយជាតិវីតាមីន C កាល់ស្យូម និងម៉ាញ៉េស្យ៉ូម ថែមទាំងមានអង់ស៊ីមប្រឆាំងនឹងការរលាក និងជំងឺផ្សេងៗដូចជា៖

– ព្យាបាល និងទប់ស្កាត់រាល់បញ្ហា ក្អក ឈឺបំពង់ក កាត់ជាតិស្លេស ថែមទាំងអាចបំបាត់បញ្ហាផ្តាសាយបានផងដែរ៕

ប្រភព ៖ topnewsasia