ផ្សាយចេញ ៖ 18-Dec-2017 06:15 am 6 months ago

សំខាន់សម្រាប់មនុស្សស្រីដែលប៉ងស្វែងរកដៃគូរពិត!! ទាំងនេះជាសំណួរដែលអាចជួយឱ្យអ្នកវាស់ស្ទង់ពីកម្រិតទឹកចិត្តរបស់គេចំពោះអ្នកផង ទំហំចិត្តស្រឡាញ់របស់គេចំពោះអ្នកផង និងការប្តេជ្ញាចិត្តរបស់គេចំពោះអ្នកផង ថាតើគេពិតជាច្បាស់លាស់ជាមួយអ្នកពិតប្រាកដដែរឬទេ។ ក៏ជាសំណួរដែលធ្វើឱ្យបុរសនោះមានអារម្មណ៍ភ្ញាក់ៗ និងមានការកោដក្រែងចំពោះអ្នកបំផុត។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ទោះបីគេឆ្លើយបានល្អគ្រប់សំណួរ​ ក៏មិនមែនជាមូលដ្ឋានឱ្យអ្នកសម្រេចចិត្តជ្រើសយកគេដែរ ព្រោះសម្តីដែលនិយាយទៅមុនសកម្មភាព យើងមិនអាចយកជាការនោះទេ តែយ៉ាងហោចណាស់យើងអាចវាស់ស្ទង់ពីគេបានខ្លះ។

យើងជាខ្លួនយើង យើងដឹងថាយើងមានចំណុចល្អអ្វីខ្លះជាងនរណាទាំងអស់។ យើងសួរទៅកាន់គេបែបនេះ ជាសំណួរដែលសង្កត់ដើម្បីចង់ដឹងថា តើគេបានស្វែងយល់ពីយើង និងឃើញចំណុចល្អរបស់យើងបានត្រឹមត្រូវដែរឬទេ? ឬមួយព្រោះតែសម្រស់តែម្យ៉ាង? បើសម្រស់តែម្យ៉ាង នោះប្រហែលស្រឡាញ់គ្នាមិនបានយូរទេ ព្រោះថ្ងៃក្រោយគេអាចប្រទះនារីផ្សេងដែលស្អាតជាងយើង។

សំណួរនេះបុរសអាចគាំងឆ្លើយមិនរួចក៏ថាបាន។ ជាសំណួរធ្វើឱ្យគេស្ទង់មើលចិត្តខ្លួនគេម្តងទៀត តើខ្លួនគេពិតជាស្រឡាញ់យើងមែនឬអត់? តិចអញគ្រាន់តែCrush គេទេដឹង? បេះដូងដែលស្រឡាញ់ពិត គេនឹងមានចម្លើយមួយដ៏សមស្រប។ តែបើគេរអាក់រអួលក្នុងការឆ្លើយ នោះចូរអ្នកវាស់ស្ទង់ចិត្តគេតាមកាលៈទេសៈរបស់អ្នកចុះ។

ជាសំណួរទាញឱ្យគេមានការទទួលខុសត្រូវ។ មនុស្សប្រុសដែលក្នុងអារម្មណ៍គេបានទុកអ្នកជាដៃគូរជីវិត គេនឹងឆ្លើយចំពោះសំណួរនេះបានដោយងាយ គេមានតែសប្បាយចិត្តទៅវិញទេ នៅពេលស្តាប់ឮអ្នកសួរអីចឹង។ តែបើគេជាព្រានទេ នោះគេនឹងបង្វែប្រធានបទភ្លាម។

ឱ្យគេរៀបរាប់ឱ្យអ្នកស្តាប់ ហើយក៏ជាការបំភ្ញាក់ឱ្យបុរសនោះគិតគូរទុកជាមុន។ មិនថាគេឆ្លើយបែបណាទេ អ្នកអាចយកចិត្តរបស់អ្នកទៅវាស់ តើពេញចិត្តអ្នកដែរឬទេ? បើពេញចិត្ត ហើយគ្រប់គ្រាន់ នោះមានន័យថាគេយល់ពីចិត្តរបស់អ្នក។ តែក៏មិនមែនមានន័យថាអ្នកត្រូវជឿនោះដែរ អ្នកអាចទុកពេលណាមួយឱ្យគេគូសបញ្ជាក់ជាមុនសិន។

សំណួរនេះអាចឱ្យអ្នកស្ទង់ពីចិត្តគេ តើស្រឡាញ់អ្នកព្រោះការប្រៀបធៀបសម្រស់ ឬមួយស្រឡាញ់ដោយការពេញចិត្តដែលបូកផ្សំជាមួយចំណុចល្អខាងក្នុង? ចូរស្តាប់ចម្លើយរបស់គេ ហើយវិភាគតាមការគួរចុះ។

ជាការសង្កត់ទៅគេថា ស្រឡាញ់ជាសង្សារហើយគឺត្រូវតែរៀបការ! សំណួរនេះជួយឱ្យអ្នកមើលដឹងពីការរៀបចំខ្លួនរបស់គេក្នុងការទទួលយកស្នេហានេះ។ អ្នកត្រូវចាំថា ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ គឺចង់បានជាដៃគូរជីវិត ហើយបើគេចង់បានអ្នកជាដៃគូរជីវិតពិតមែន គេនឹងបកស្រាយប្រាប់អ្នកលម្អិតអំពីការគិតរបស់គេក្នុងរឿងនេះ។ បើគេឆ្លើយលំៗ មិនច្បាស់លាស់ ចូរអ្នកសម្រេចចិត្តតាមការគួរចុះ។

Related image

ជាសំណួរដែលគួរសួរ​ តែមិនគួរជឿ! តែចូរវិភាគ ស្ទង់មើលចិត្តគេ ថាតើគេឆ្លើយពិតឬទេ។ អ្នកត្រូវចាំថា មនុស្សដែលស្រឡាញ់អ្នកពិត គេនឹងរៀបរាប់បីអតីតកាលរបស់គេប្រាប់អ្នកទាំងអស់។ ចំណុចពីរយ៉ាងដែលអ្នកត្រូវសង្ស័យបំផុតក្នុងចម្លើយនៃសំណួរមួយនេះគឺ៖ គេឆ្លើយថាមិនធ្លាប់មានសង្សារ។ និង ធ្លាប់មានសង្សារដែរ តែស្រីនោះជាអ្នកខុសទាំងអស់! ពីរយ៉ាងនេះជាចំណុចដែលអាចនឹងកុហកធំណាស់។

ច្បាស់ទេ? សួរចិត្តខ្លួនឯងមើល ច្បាស់ទេ? ជាសំណួរដែលធ្វើឱ្យបុរសនោះភ្ញាក់ផ្អើល ហើយចាប់ផ្តើមមានអារម្មណ៍យល់ថាអ្នកមិនមែនជាស្រីធម្មតាទេ មិនមែនស្រីងាយ។ ក៏ធ្វើឱ្យគេប្រុងប្រយ័ត្នចំពោះទង្វើរបស់គេផងដែរ។ ជួនកាល ៨សំណួរនេះ អាចជួយរុញច្រានប្រុសព្រានឱ្យចេញពីជីវិតអ្នកផងដែរ ព្រោះប្រុសព្រានខ្លាចសំណួរទាំង៨ខាងលើនេះណាស់៕

Image result for swear finger couple

Related image

ប្រភព ៖ hahahasabay