ផ្សាយចេញ ៖ 10-Dec-2017 02:42 am 6 months ago

ប្រពន្ធ​តែងតែ​កើត​អារម្មណ៍​ថប់បារម្ភ។ បើសិន​នាង​និយាយ​ច្រើន​ជាមួយ​អ្នក សូម​គោរព​នាង ព្រោះ​ក្នុង​លោក​នេះ គ្មាន​អ្នកណា​បារម្ភ និង​ចាប់អារម្មណ៍​លើ​អ្នក​ដូច​រូប​នាង​ឡើយ។

នាង​រអ៊ូរទាំ​ពី​រឿង​ជក់បារី ផឹកស៊ី​របស់​អ្នក បាន​ន័យ​ថា​នាង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​អ្នក។ មនុស្ស​ស្រី​ពូកែ​និយាយ​ច្រើន​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់។ តែ​ជួនកាល និយាយ​ច្រើន​នឹង​ធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត ប៉ុន្តែ​អ្នក​ត្រូវ​គិត​ដល់​គោលបំណង ពេល​នោះ​អ្នក​នឹង​ពេញចិត្ត។

ក្នុង​ជាតិ​នេះ មនុស្ស​ស្រី​មិន​ត្រូវការ​អ្វី​ច្រើន​ទេ។ អ្វី​ដែល​នាង​ត្រូវការ​នោះ​គឺ

បើ​ចង់​រៀបការ បុរស​គួរ​ជ្រើស​យក​មនុស្ស​ស្រី​ប្រភេទ​នេះ​ចុះ មិន​ខុស​ទេ
  • នៅពេល​នាង​និយាយ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ស្តាប់
  • ពេល​នាង​មាន​បញ្ហា នាង​ត្រូវការ​ភាពកក់ក្តៅ​ពី​អ្នក
  • ពេល​នាង​ឈឺ នាង​គ្រាន់តែ​ត្រូវការ​ការមើល​ថែ
  • ពេល​នាង​ត្រូវការ​អ្នក អ្នក​នឹង​មក​នៅ​ក្បែរ​នាង៕
បើ​ចង់​រៀបការ បុរស​គួរ​ជ្រើស​យក​មនុស្ស​ស្រី​ប្រភេទ​នេះ​ចុះ មិន​ខុស​ទេ

ប្រភព ៖ ខ្មែរប្រពៃ