ផ្សាយចេញ ៖ 07-Dec-2017 02:10 am 7 months ago

មិនថាញៀននឹងអ្វីមួយទេ តែងតែជារឿងមិនល្អ ជាពិសេសញៀនមើលរឿងសិចដែលមនុស្សកំពុងតែទទួលរងគ្រោះ។មានហេតុផលខ្លះៗដែលមនុស្សគួរតែឈប់មើលរឿងសិចទៀត។ ខាងក្រោមនេះនឹងបង្ហាញពីផលប៉ះពាល់នៃការញៀនមើលរឿងសិច។


អសមត្ថភាពផ្លូវភេទ

អសមត្ថភាពផ្លូវភេទ ជាបញ្ហាទូទៅបំផុតដែលបុរសគ្រប់រូបកំពុងជួបប្រទះសព្វថ្ងៃ។ ដំណើរការរបស់ខួរក្បាលពេលញៀននឹងរឿងសិច ការសម្រេចទឹកកាមដោយខ្លួនឯង អាចបញ្ឈប់ ឬរារាំងជីវិតផ្លូវភេទរបស់មនុស្ស។ តែបើអ្នកឈប់មើលរឿងសិច វាអាចបញ្ឈប់បញ្ហាសុខភាពខាងលើនេះបាន។


ថាមពលខ្លាំងក្លា

ពេលមនុស្សមើលរឿងសិចច្រើន គាត់សម្រេចទឹកកាមខ្លួនឯងច្រើនបណ្តាលឱ្យអស់កម្លាំងថាមពលទាំងផ្លូវចិត្ត និងផ្លូវកាយ។ បើគេឈប់មើលរឿងសិចទៀត គេនឹងអាចដឹងពីលទ្ធផល។


ស្នេហាយូរអង្វែង

រឿងសិចទាំងអស់សុទ្ធតែសម្តែងបំផ្លើសទាំងភាពរ៉ូមែនទិច ឬរឿងលើគ្រែ។ មនុស្សញៀននឹងវាធ្វើឱ្យចិត្តគំនិត និងក្តីរំពឹងទុកពីគូស្នេហ៍ដូចគ្នាទៅតាមវាដែរ ទើបបង្កឱ្យស្នេហាមានបញ្ហា។ បោះបង់រឿងសិចចោលនឹងមិនត្រឹមតែអាចជួយឱ្យស្នេហាមានភាពស្និតស្នាលប៉ុណ្ណោះទេ តែក៏ធ្វើឱ្យអ្នកចេះគោរពដល់ដៃគូផងដែរ។


បង្កើនទំនុកចិត្តលើខ្លួនឯង

ជាទូទៅអ្នកដែលញៀនរឿងសិច និងសម្រេចទឹកកាមខ្លួនឯងតែងតែមានទំនុកចិត្តលើខ្លួនឯងតិច។ មើលរឿងសិចញឹកញាប់ជាមូលហេតុធ្វើឱ្យគេគ្មានក្តីសុខ ព្រោះមិនអាចបញ្ឈប់ទម្លាប់នេះបាន។ ពេលអ្នកអាចបញ្ឈប់វាបាន អ្នកនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯង។


នឹងមានអារម្មណ៍ថាខ្លួនឯងលែងមានកំហុស

បញ្ហាញៀននឹងរឿងសិច ជាទូទៅយើងមិននិយាយចេញជាសាធារណៈ ឬឱ្យអ្នកណាម្នាក់បានដឹងឡើយ។ អ្នកនៅតែរក្សារឿងនេះជាអាថ៌កំបាំងជាមួយគូស្នេហ៍ ហើយធ្វើឱ្យក្នុងចិត្តគិតថាខ្លួនឯងមានកំហុស និងខ្មាស់ខ្លួនឯង។


គ្រប់គ្រងលើខ្លួនឯងបាន

បើអ្នកអាចយកឈ្នះលើរឿងសិចបាន អ្នកនឹងអាចគ្រប់គ្រងលើខ្លួនឯងបាន ពេលជួបនឹងចំណង់តណ្ហាណាមួយ។ ពេលអ្នកឈប់មើលរឿងសិច វាមិនត្រឹមតែជួយបង្កើនភាពជឿជាក់លើខ្លួនឯងប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យអ្នកសម្លឹងឃើញជីវិតនៃសម្រស់ និងស្នេហារបស់អ្នក៕