ផ្សាយចេញ ៖ 03-Dec-2017 03:35 am 7 months ago

យោងតាម ការស្រាវជ្រាវ បាន ឲ្យ ដឹងថា ប្រជាជន អង់គ្លេស ចូលចិត្ត ដេក ស្រាត (sleep nake) ជាងគេ បំផុត នៅក្នុង លោក ចំណែក ប្រទេស ក្រៅពីនេះ មានតែ ៨ ភាគរយ ប៉ុណ្ណោះ ។ដេក ស្រាត វា អាចជា ទម្លាប់ មួយ ប៉ុន្តែ លោកអ្នក មាន ដឹង ទេ ថា ការ ដេក ស្រាត វា បាន ផ្ដល់នូវ អត្ថប្រយោជន៍ ដល់ ខ្លួន អ្នក ។ ខាងក្រោម នេះ ជា អត្ថប្រយោជន៍ ៤ យ៉ាង ដែល បានមកពី ការ ដេក ស្រាត ៖

១- ធ្វើ ឲ្យ អ្នក គេង លក់ ស្រួល

តាម ការបញ្ជាក់ ពី វេជ្ជបណ្ឌិត បាន ឲ្យ ដឹងថា ការ ដេក ស្រាត (sleep nake) វា បាន ជួយ ឲ្យ លោកអ្នក គេង ស្កប់ស្កល់ និង ជំរុញ ឲ្យ សីតុណ្ហភាព នៅក្នុង ខ្លួន ដើរ បានល្អ ជាពិសេស គឺ ប្រព័ន្ធ ឈាម និង ញើស ប៉ុន្តែ វេជ្ជបណ្ឌិត ក៏បាន ណែនាំ ឲ្យ រក ពួក ណា ដែល ទន់ និង ស្ដើង ព្រោះ វា ជួយ ឲ្យ ការ គេង របស់ លោកអ្នក កាន់តែ ស្កប់ស្កល់ ថែមទៀត ។

២- ធ្វើ ឲ្យ ស្បែក ខិតជិត រកគ្នា

បើទោះបីជា មិនទាន់មាន អំណះអំណាង ណាមួយ ច្បាស់ ក្ដី ប៉ុន្តែ តាម ការស្រាវជ្រាវ បាន លើកឡើងថា ការ ដេក ស្រាត ជាប្រចាំ ថ្ងៃ រវាង មនុស្ស ពីរ នាក់ គឺ បានធ្វើ ឲ្យ ពណ៌ សម្បុរ នៃ ស្បែក របស់ ពួកគេ ខិតជិត រកគ្នា មានន័យថា ពួគគេ អាច នឹង ចម្លង ពណ៌ ស្បែក ទៅ ឲ្យ គ្នា ទៅវិញទៅមក ។

៣- ធ្វើ ឲ្យ អ្នក និង ដៃគូ កាន់តែ ស្និទ ស្នាល បំផុត

វា អាចជា រឿង អៀនខ្មាស់ មួយ សម្រាប់ គូស្នេហ៍ មួយចំនួន ដែល តម្រូវ ឲ្យ ដេក ស្រាត ជាមួយគ្នា ប៉ុន្តែ បើតាម ការរាយការណ៍ បាន ឲ្យ ដឹងថា គូស្នេហ៍ ជិត ៦០ ភាគរយ បាន រក្សា នូវ ទំនាក់ទំនង ល្អ និង បង្កើន ភាពជិតស្និទ្ធ រវាង គ្នា តាមរយៈ ការ ដេក ស្រាត ដោយ សកម្មភាព មួយ នេះ បាន ជំរុញ ឲ្យ ភាពសប្បាយ រីករាយ និង សេចក្ដីសុខ នៅក្នុង គ្រួសារ កាន់តែ ល្អប្រសើរ ។ អ្នកជំនាញ ខាង សិច សាស្ត្រ ក៏បាន ឲ្យ ដឹងផង ដែរ ថា ការ ដេក ស្រាត ជាមួយគ្នា ក៏ ជា ក្បាច់ មួយ ដ៏ ពិសេស ក្នុងចំណោម ក្បាច់ នៃ ការ រួមភេទ ដែល ហើយ វា មាន អត្ថន័យ ជ្រាលជ្រៅ ជា ក្បាច់ ផ្សេង ។

៤- អ្នកនឹង គ្មាន អារម្មណ៍ តានតឹង

អារម្មណ៍ ស្រស់ថ្លា នឹង ទទួលបាន នៅពេលដែល អ្នក ដេក ស្រាត នេះ ជាការ អះអាង របស់ អ្នកជំនាញ ។ ផ្នែក មួយ នៃ ការ ដេក ស្រាត បានធ្វើ ឲ្យ មនុស្ស គ្រប់គ្នា មាន អារម្មណ៍ ស្រស់ស្រាយ និង ធ្វើ ឲ្យ អារម្មណ៍ តានតឹង រសាត់អណ្ដែត ចេញ បន្ដិច ម្ដងៗ ជាពិសេស គឺ ខ្លួនឯង ផ្ទាល់ បានគិត ថា ខ្លួនឯង នៅពេលនេះ គឺ Free គ្មានអ្វី ទាំងអស់ ដែល អារម្មណ៍ មួយ នេះ ជា អារម្មណ៍ ធម្មជាតិ ដែល ទទួល បានមកពី ការ ដេក ស្រាត ៕