ផ្សាយចេញ ៖ 29-Nov-2017 01:04 pm 7 months ago

មនុស្សស្រីអាចនឹងប្រាថ្នាចង់បានប្រុសល្អ មានចំណេះ មានឋាន: មានទ្រព្យសម្បត្តិ មានឧត្តមគតិ ចរឹតថ្លៃថ្នូរ

វាពុំមានជារឿងគួរអោយទាស់ខុសនោះដែរ ដោយគ្រាន់តែប្រាថ្នាចង់បានអ្វីៗល្អសម្រាប់ខ្លួនឯងខ្លះនោះ ចំណែកមនុស្សប្រុសក៏តែងគិតប្រាថ្នាដូចគ្នា គឺប៉ង់ប្រាថ្នា មនុស្សស្រីល្អបរិសុទ្ធ មានចរិយាល្អ មានចំណេះ ឆ្លាត វៀងវៃ ស្មោះត្រង់ ចិត្តទូលាយ ដូចគ្នា។

មិនថាមនុស្សប្រុស ឬមនុស្សស្រីម្នាក់ៗសុទ្ធតែចង់សមប្រាថ្នាដូចគ្នា ប៉ុន្តែជាក់ស្តែងរលកជីវិតបោកបក់អោយអ្នកជួបមនុស្សបែបណាគឺគ្មានអ្នកណាអាចកំណត់ឡើយ។

ពេលខ្លះអ្នកតែងបន្ទោសមនុស្សស្រីថាស្រលាញ់រកតែអ្នកមាន​ទាំងដែលអ្នកព្យាយាមរករបរមកផ្គាប់ចិត្តនាង គឺអាចបានតែមួយរយៈប៉ុណ្ណោះ។

ចំពោះមនុស្សស្រីប្រសិនបើអ្នកយកចិត្តនាងរបស់នាងបានហើយនោះ មិនថាអ្នកមានឬក្រក៏នាងនៅតែស្មគ្រអ្នកដដែល។​

អ្វីដែលសំខាន់គឺអ្នកគ្មានសមត្ថភាពយកចិត្តនាងបានទៅវិញទេ ។

ដូច្នេះគួរកុំបន្ទោសព្រោះតែភាពមានបាន ប្រសិនបើអ្នកពិតជាស្រលាញ់ហើយស្មោះត្រង់នឹងនាងពិតមែន អ្នកប្រាកដជាអាច យកចិត្តនាងបានមិនខានឡើយ លើកលែងតែអ្នកគ្រាន់តែចង់កម្សាន្តអារម្មណ៍ទេតើ៕

 

ប្រភព ; slapkachivit