ផ្សាយចេញ ៖ 27-Nov-2017 07:55 am 7 months ago

(សុខភាព)៖ នៅលើរាងកាយរបស់យើង តើយើងមិនអាចប៉ះកន្លែងណាខ្លះ ហើយតើហេតុអ្វីទៅ បានជាមិនអាចប៉ះបាន? ពេលអ្នករមាស់ មិនថានៅទីណាទេ គឺអ្នកប្រាកដជាយកដៃអេះហើយ មែនទេ? ដោយអូតូម៉ាទិក យើងនឹងយកដៃអេះកន្លែងទាំងនោះ ដោយមិនបានគិតវែងឆ្ងាយឡើយ។ ប៉ុន្តែ តើអ្នកមានដឹងទេថា មានកន្លែងខ្លះ អ្នកមិនគួរយកដៃទៅប៉ះញឹកញាប់នោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកឈឺ ឬឆ្លងមេរោគបាន។

ខាងក្រោមនេះ គឺជាកន្លែងមួយចំនួន ដែលអ្នកមិនគួរយកម្រាមដៃ ប៉ះនោះឡើយ ៖

១. ខាងក្នុងត្រចៀក ពីព្រោះ ការរុកចូលជ្រៅ ឬប្រើកម្លាំងខ្លាំងពេក អាចបណ្តាលឲ្យខូចខាត ឬរបួសដល់ក្រដាសត្រចៀក ខាងក្នុងបាន។

២. មុខ ពីព្រោះ វាធ្វើឲ្យមុខរបស់អ្នកកខ្វក់ ព្រមទាំងប្រឈម នឹងការឆ្លងមេរោគ និងមុនបានទៀតផង។

៣. ភ្នែក ពីព្រោះ ការយកដៃឈ្លី ឬជូតភ្នែក អាចធ្វើឲ្យអ្នកភ្នែករបស់អ្នកឆ្លងមេរោគ រលាក និងរងរបួសបាន។

៤. មាត់ ពីព្រោះ ដៃរបស់អ្នកពិតជាមិនស្អាតនោះទេ ដូច្នេះ បើអ្នកយកដៃដាក់ក្នុងមាត់ មេរោគងាយនឹងជ្រៀត ចូលទៅក្នុងរាងកាយរបស់អ្នកណាស់។

៥. ច្រមុះ ពីព្រោះ វាមើលទៅអាក្រក់មើល ហើយថែមទាំងគ្រោះថ្នាក់ ចំពោះសាច់ខាងក្នុងច្រមុះទៀតផង។

៦. គូថ…មិនបាច់និយាយទេ វាពិតជាអាម៉ាស កខ្វក់ និងគួរឲ្យស្អប់ខ្លាំងណាស់ ពីអ្នកធ្វើបែបនេះ៕