ផ្សាយចេញ ៖ 25-Nov-2017 12:12 pm 7 months ago

ជួយស៊ែបន្ទាន់៖ បើលោកអ្នកមានជម្ងឺទាំងនេះ មន្ទីរពេទ្យរុស្សី នឹងព្យាបាលជូនដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី១៧ ខែធ្នូយោងលើទំព័រហ្វេសប៊ូក Cambodian Medical Doctor Page-វេជ្ជបណ្ឌិតកម្ពុជា បានបង្ហោះនូវសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អំពីការព្យាបាលដោយឥតគិតថ្លៃ ប្រសិនបើលោកអ្នកមានជម្ងឺដូចខាងក្រោមនេះ។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រួពេទ្យជំនាញមកពីប្រទេសអូស្ដ្រាលី ដើម្បីពិនិត្យ ព្យាបាលជូនស្ត្រីដែលមានជំងឺ ឬបញ្ហាដូចមានរាយខាងក្រោមនេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០១៧។
– ពិគ្រោះ និងពិនិត្យជំងឺស្រុតសរីរាង្គ
– វះកាត់ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក
– វះកាត់ជំងឺហៀរទឹកនោមតាមទ្វារមាស
– វះកាត់ជំងឺមិនមានទ្វារមាសពីកំណើត
– វះកាត់ជំងឺខ្សោយសាច់ដុំបង្ហូរទឹកនោម ដូចលេចទឹកនោមនៅពេលសើច ឬក្អក
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមទំនាក់ទំនងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅផ្នែករោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៦៦៦ ២២៦, ០៩៣ ៥២២ ២២៥, ០១២ ៤១០ ៣៤៤៕

  

ប្រភព: kaeksor